ព្រះត្រៃបិដក ភាគ ៦៤
ពាក្យថា បុគ្គលមានប្រាជ្ញាកំចាត់ មិនសំគាល់នូវអារម្មណ៍ដែលខ្លួនឃើញ ឮ ឬប៉ះពាល់ ដោយវត្ថុនោះ បានសេចក្តីថា បុគ្គលមានប្រាជ្ញាកំចាត់ មិនសំគាល់រូបដែលឃើញ មិនសំគាល់ក្នុងរូបដែលឃើញ មិនសំគាល់ដោយរូបដែលឃើញ មិនសំគាល់ថា រូបដែលអញឃើញហើយ។ មិនសំគាល់សំឡេងដែលឮ មិនសំគាល់ក្នុងសំឡេងដែលឮ មិនសំគាល់ដោយសំឡេងដែលឮ មិនសំគាល់ថា សំឡេងដែលអញឮហើយ។ មិនសំគាល់អារម្មណ៍ដែលប៉ះពាល់ មិនសំគាល់ក្នុងអារម្មណ៍ដែលប៉ះពាល់ មិនសំគាល់ដោយអារម្មណ៍ដែលប៉ះពាល់ មិនសំគាល់ថា អារម្មណ៍ដែលអញប៉ះពាល់ហើយ។ មិនសំគាល់ហេតុដែលដឹង មិនសំគាល់ក្នុងហេតុដែលដឹង មិនសំគាល់ដោយហេតុដែលដឹង មិនសំគាល់ថា ហេតុដែលអញដឹងហើយ។ សមដូចពាក្យនុ៎ះ ដែលព្រះមានព្រះភាគត្រាស់ហើយថា ម្នាលភិក្ខុទាំងឡាយ អ្នកសំគាល់ហេតុនុ៎ះថា អាត្មាអញកំពុងមាន អ្នកសំគាល់ហេតុនុ៎ះថា អាត្មាអញកំពុងមិនមាន អ្នកសំគាល់ហេតុនុ៎ះថា អាត្មាអញនឹងមានអ្នកសំគាល់ហេតុនុ៎ះថា អាត្មាអញនឹងមិនមាន អ្នកសំគាល់ហេតុនុ៎ះថា អាត្មាអញនឹងមានរូប អ្នកសំគាល់ហេតុនុ៎ះថា អាត្មាអញនឹងមិនមានរូប អ្នកសំគាល់ហេតុនុ៎ះថា អាត្មាអញនឹងមានសញ្ញា អ្នកសំគាល់ហេតុនុ៎ះថា អាត្មាអញនឹងមិនមានសញ្ញា
ID: 637349973133008209
ទៅកាន់ទំព័រ៖