ព្រះត្រៃបិដក ភាគ ៦៤

អ្នក​សំគាល់​ហេតុ​នុ៎ះ​ថា​ អា​ត្មា​អញ​នឹ​ងមាន​សញ្ញា​ក៏ទេ​ មិន​មាន​សញ្ញា​ក៏ទេ​ ម្នាល​ភិក្ខុ​ទាំងឡាយ​ អ្នក​សំគាល់​ថា​ជា​រោគ​ អ្នក​សំគាល់​ថា​ជា​បូស​ អ្នក​សំគាល់​ថា​ជា​សរ​ អ្នក​សំគាល់​ថា​ជា​ឧប​ទ្រ​ព ម្នាល​ភិក្ខុ​ទាំងឡាយ​ ព្រោះហេតុនោះ​ អ្នក​ទាំងឡាយ​ (ចូរ​សិក្សា​) ថា​ យើង​ទាំងឡាយ​ គប្បី​នៅ​ដោយ​ចិត្ត​មិនបាន​សំគាល់​ ម្នាល​ភិក្ខុ​ទាំងឡាយ​ អ្នក​ទាំងឡាយ​គប្បី​សិក្សា​យ៉ាង​ហ្នឹង​ឯង។ បុគ្គល​មា​នបា្រ​ជ្ញា​កំចាត់​ មិន​សំគាល់​អារម្មណ៍​ដែល​ខ្លួន​ឃើញ​ ឮ ឬប៉ះពាល់​ ដោយ​វត្ថុ​នោះ។
 [២២២​] ពាក្យ​ថា​ មិន​បា្រ​ថ្នា​សេចក្តី​បរិសុទ្ធិ​ ដោយហេតុ​ដទៃ​ គឺ​បុគ្គល​មា​នបា្រ​ជ្ញា​កំចាត់​ រមែង​មិន​ចង់បាន​ មិន​ត្រេកអរ​ មិន​បា្រ​ថ្នា​ មិន​ស្រឡាញ់​ មិន​ជាប់​ចំពោះ​នូវ​សេចក្តី​ស្អាត​ ការ​ហ្មត់ចត់​ ការ​បរិសុទ្ធិ​ ការ​រួច​ ការ​រួច​ស្រឡះ​ ការ​ផុត​ស្រឡះ​ ដោយ​មគ្គ​មិន​បរិសុទ្ធិ​ ដោយ​សេចក្តី​ប្រតិបត្តិ​ខុស​ ដោយ​គន្លង​មិនមែន​ជា​និយ្យានិកធម៌​ដទៃ​ វៀរចាក​សតិ​ប្ប​ដ្ឋាន​ វៀរ​ចា​កសម្ម​ប្ប​ធាន​ វៀរចាក​ឥទ្ធិបាទ​ វៀរចាក​ឥន្រ្ទិយ​ វៀរចាក​ពលៈ​ វៀរចាក​ពោជ្ឈង្គ​ វៀរចាក​អរិយមគ្គ​មាន​អង្គ​ ៨ ឡើយ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) មិន​ប្រាថ្នា​សេចក្តី​បរិសុទ្ធិ​ ដោយហេតុ​ដទៃ។
ថយ | ទំព័រទី ២៦០ | បន្ទាប់
ID: 637349973638230336
ទៅកាន់ទំព័រ៖