ព្រះត្រៃបិដក ភាគ ៦៤

 កាយវិវេក​ តើ​ដូចម្តេច។ ភិក្ខុ​ក្នុង​សាសនា​នេះ​ គប់​រក​សេនាសនៈ​ស្ងាត់​ គឺ​ព្រៃ​ គល់ឈើ​ ភ្នំ​ ជ្រោះ​ គុហា​ក្នុង​ភ្នំ​ ព្រៃស្មសាន​ ព្រៃធំ​ ទីវាល​ គំនរចំបើង​ ជា​អ្នក​ស្ងាត់​ដោយ​កាយ​ ភិក្ខុ​នោះ​ ដើរ​ម្នាក់ឯង​ ឈរ​ម្នាក់ឯង​ អង្គុយ​ម្នាក់ឯង​ សម្រេច​កិរិយា​ដេក​ម្នាក់ឯង​ ចូល​ទៅកាន់​ស្រុក​ បិណ្ឌបាត​ម្នាក់ឯង​ ត្រឡប់មកវិញ​ម្នាក់​ឯង​ អង្គុយ​ក្នុង​ទីស្ងាត់​ម្នាក់ឯង​ អធិដ្ឋាន​ចង្ក្រម​ម្នាក់ឯង​ ត្រាច់​ទៅ​ នៅ​ សម្រេច​ឥរិយាបថ​ ប្រព្រឹត្តទៅ​ រក្សា​ រស់នៅ​ ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​តែម្នាក់ឯង​ នេះ​កាយវិវេក។
 ចិត្តវិវេក​ តើ​ដូចម្តេច។ ចិត្ត​របស់​ភិក្ខុ​អ្នក​ចូល​បឋមជ្ឈាន​ ជា​ចិត្តស្ងាត់​ចាក​នី​វរ​ណៈ​ ចិត្ត​របស់​ភិក្ខុ​អ្នក​ចូល​ទុតិយជ្ឈាន​ ជា​ចិត្តស្ងាត់​ចាក​វិតក្កៈ​ និង​វិចារៈ​ ចិត្ត​របស់​ភិក្ខុ​អ្នក​ចូល​តតិយជ្ឈាន​ ជា​ចិត្តស្ងាត់​ចាក​បីតិ​ ចិត្ត​របស់​ភិក្ខុ​ អ្នក​ចូល​ចតុត្ថជ្ឈាន​ ជា​ចិត្ត​ស្ងាត់​ចាក​សុខ​ និង​ទុក្ខ​ ចិត្ត​របស់​ភិក្ខុ​អ្នក​ចូល​អាកាសានញ្ចាយតនៈ​ ជា​ចិត្តស្ងាត់​ចាក​រូបសញ្ញា​ ចាក​បដិឃ​សញ្ញា​ ចា​កនាន​ត្ត​សញ្ញា​ ចិត្ត​របស់​ភិក្ខុ​អ្នក​ចូល​វិ​ញ្ញាណ​ញ្ចា​យតនៈ​ ជា​ចិត្ត​ស្ងាត់​ ចាក​អាកាសានញ្ចាយតន​សញ្ញា​
ថយ | ទំព័រទី ២៦៥ | បន្ទាប់
ID: 637349978091467700
ទៅកាន់ទំព័រ៖