ព្រះត្រៃបិដក ភាគ ៦៤
ចិត្តរបស់ភិក្ខុអ្នកចូលអាកិញ្ចញ្ញាយតនៈ ជាចិត្តស្ងាត់ចាកវិញ្ញាណញ្ចាយតនសញ្ញា ចិត្តរបស់ភិក្ខុអ្នកចូលនេវសញ្ញានាសញ្ញាយតនៈ ជាចិត្តស្ងាត់ចាកអាកិញ្ចញ្ញាយតនសញ្ញា ចិត្តរបស់ភិក្ខុអ្នកដល់សោតៈ ជាចិត្តស្ងាត់ចាកសក្កាយទិដ្ឋិ ចាកវិចិកិច្ឆា ចាកសីលព្វតបរាមាសៈ ចាកទិដ្ឋានុស័យ ចាកវិចិកិច្ឆានុស័យ ចាកកិលេសទាំងឡាយ ដែលតាំងនៅជាមួយគ្នានឹងសញ្ញោជនៈទាំងនោះ ចិត្តរបស់ភិក្ខុជាសកទាគាមិ ជាចិត្តស្ងាត់ចាកកាមរាគសញ្ញោជនៈ ចាកបដិឃសញ្ញោជនៈដ៏គ្រោតគ្រាត ចាកកាមរាគានុស័យ ចាកបដិឃានុស័យដ៏គ្រោតគ្រាត ចាកកិលេសដែលតាំងនៅជាមួយនឹងសញ្ញោជនៈទាំងនោះ ចិត្តរបស់ភិក្ខុជាអនាគាមិ ជាចិត្តស្ងាត់ចាកកាមរាគសញ្ញោជនៈ និងបដិឃសញ្ញោជនៈដែលលាយឡំនៅដ៏ល្អិត ចាកកាមរាគានុស័យ ចាកបដិឃានុស័យដែលលាយឡំនៅដ៏ល្អិត ចាកកិលេសដែលតាំងនៅជាមួយនឹងសញ្ញោជនៈទាំងនោះ ចិត្តរបស់ភិក្ខុជាព្រះអរហន្ត ជាចិត្តស្ងាត់ចាករូបរាគៈ អរូបរាគៈ មានះ ឧទ្ធច្ចៈ អវិជ្ជា មានានុស័យ ភវរាគានុស័យ អវិជ្ជានុស័យ ចាកកិលេសដែលតាំងនៅជាមួយនឹងសញ្ញោជនៈទាំងនោះ ចាកនិមិត្តទាំងពួងជាខាងក្រៅ នេះចិត្តវិវេក។
ID: 637349978413072135
ទៅកាន់ទំព័រ៖