ព្រះត្រៃបិដក ភាគ ៦៤

 ឧបធិវិវេក​ តើ​ដូចម្តេច។ កិលេស​ ខន្ធ​ និង​អភិសង្ខារ​ទាំងឡាយ​ លោក​ហៅថា​ ឧបធិ។ អមត​និព្វាន​ លោក​ហៅថា​ឧបធិវិវេក​ បានខាង​ការ​រម្ងាប់​សង្ខារ​ទាំងពួង​ ការ​រលាស់​ចេញ​នូវ​ឧបធិ​ទាំងពួង​ ការ​អស់​តណ្ហា​ កា​របា្រស​ចាក​តម្រេក​ ការ​រលត់​ និព្វាន​ នេះ​ ឧបធិវិវេក។
 កាយវិវេក​ សម្រាប់​អ្នកមាន​កាយ​គេច​ចេញ​ (ចាក​ពួក​) អ្នក​ត្រេកអរ​ចំពោះ​នេក្ខម្មៈ​ ចិត្តវិវេក​ ​; សម្រាប់​អ្នកមាន​ចិត្ត​បរិសុទ្ធិ​ អ្នក​ដល់​សេចក្តី​ផូរផង់​ដ៏​ក្រៃលែង​ ឯឧបធិ​វិវេក​ សម្រាប់​បុគ្គល​មិន​មាន​ឧបធិ​ អ្នក​ដល់​នូវ​វិ​សង្ខារ​ គឺ​ព្រះនិព្វាន។
 ពាក្យ​ថា​ សិក្សា​ក្នុង​វិវេក​ គឺ​ព្រះ​ថេរៈ​នោះ​ មាន​សិក្ខា​សិក្សា​ហើយដោយ​ប្រក្រតី​ តែ​លោក​សូម​ធម្មទេសនា​ បាន​ពោល​យ៉ាងនេះ​ថា​ នឹ​ងសិក្សា​ក្នុង​វិវេក។ ហេតុ​នោះ​ ព្រះ​ថេរៈ​ ឈ្មោះ​តិ​ស្ស​មេ​ត្តេ​យ្យៈ​ ពោល​ថា​
(ព្រះ​តិ​ស្ស​មេ​ត្តេ​យ្យៈ​មាន​អាយុ​ ក្រាបទូល​យ៉ាងនេះ​ថា​) បពិត្រ​ព្រះអង្គ​ទ្រង់​និរទុក្ខ​ សូម​ព្រះអង្គ​ពោល​សេចក្តី​ចង្អៀតចង្អល់​របស់​បុគ្គល​ដែល​ប្រក​បរឿយៗ​ក្នុង​មេថុន​ យើងខ្ញុំ​ស្តាប់​ពាក្យ​ប្រដៅ​របស់​ព្រះអង្គ​ហើយ​ នឹ​ងសិក្សា​ក្នុង​វិវេក។
ថយ | ទំព័រទី ២៦៧ | បន្ទាប់
ID: 637349978917512931
ទៅកាន់ទំព័រ៖