ព្រះត្រៃបិដក ភាគ ៦៤
អន្តរាយ ព្រោះហេតុអាស្រ័យក្នុងសរីរៈនោះ យ៉ាងនេះខ្លះ។
មួយទៀត ពាក្យនេះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ៣ នេះ ជាមន្ទិលខាងក្នុង ជាអមិត្តខាងក្នុង ជាសត្រូវខាងក្នុង ជាពេជ្ឈឃាតខាងក្នុង ជាបច្ចាមិត្តខាងក្នុង។ ធម៌ទាំងឡាយ ៣ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ លោភៈ ជាមន្ទិលខាងក្នុង ជាអមិត្តខាងក្នុង ជាសត្រូវខាងក្នុង ជាពេជ្ឈឃាតខាងក្នុង ជាបច្ចាមិត្តខាងក្នុង ម្នាលភិក្នុទាំងឡាយ ទោសៈ ជាមន្ទិលខាងក្នុង ជាអមិត្តខាងក្នុង ជាសត្រូវខាងក្នុង ជាពេជ្ឈឃាតខាងក្នុង ជាបច្ចាមិត្តខាងក្នុង ម្នាលភិក្ខុទាំងឡាយ មោហៈជាមន្ទិលខាងក្នុង ជាអមិត្តខាងក្នុង ជាសត្រូវខាងក្នុង ជាពេជ្ឈឃាតខាងក្នុង ជាបច្ចាមិត្តខាងក្នុង។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣ នេះឯង ជាមន្ទិលខាងក្នុង ជាអមិត្តខាងក្នុង ជាសត្រូវខាងក្នុង ជាពេជ្ឈឃាតខាងក្នុង ជាបច្ចាមិត្តខាងក្នុង។
លោភៈជាកិលេសញុំាងសេចក្តីវិនាសឲ្យកើត លោភៈជាកិលេសញុំាងចិត្តឲ្យកំរើក ភ័យកើតហើយខាងក្នុង ជនរមែងមិនយល់ច្បាស់នូវភ័យនោះទេ បុគ្គលអ្នកលោភ រមែងមិនដឹងអត្ថ បុគ្គលអ្នកលោភ រមែងមិនឃើញធម៌ លោភៈគ្របសង្កត់ជនណា សេចក្តីងងឹតឈឹងសូន្យ (នៃជននោះ) ក៏រមែងមានក្នុងកាលនោះ
ID: 637349113701826864
ទៅកាន់ទំព័រ៖