ព្រះត្រៃបិដក ភាគ ៦៤
មានកិលេសបំបាក់បង់ហើយ ហេតុនោះឈ្មោះថា ព្រះមានព្រះភាគ។ ទ្រង់បែងចែក រំលែកធម្មរតនៈ ហេតុនោះឈ្មោះថា ព្រះមានព្រះភាគ។ ជាអ្នកធ្វើនូវទីបំផុតនៃភព ហេតុនោះឈ្មោះថា ព្រះមានព្រះភាគ។ មានព្រះកាយចំរើនហើយ ហេតុនោះឈ្មោះថា ព្រះមានព្រះភាគ។ មានសីលចំរើនហើយ មានចិត្តចំរើនហើយ មានបា្រជ្ញាចំរើនហើយ ហេតុនោះឈ្មោះថា ព្រះមានព្រះភាគ។ មួយទៀត ព្រះមានបុណ្យទ្រង់គប់រកសេនាសនៈស្ងាត់ គឺព្រៃតូច និងព្រៃធំ មិនមានសំឡេង មិនមានការគឹកកង ជាទីប្រាសចាកខ្យល់ដែលកើតអំពីកាយនៃជន ជាទីស្ងាត់កំបាំងរបស់មនុស្ស ជាទីសមគួរដល់ការពួនសម្ងំ ហេតុនោះឈ្មោះថា ព្រះមានព្រះភាគ។ មួយទៀត ព្រះមានបុណ្យ ព្រះអង្គមានចំណែកចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ហេតុនោះឈ្មោះថា ព្រះមានព្រះភាគ។ មួយទៀត ព្រះមានបុណ្យ ព្រះអង្គមានចំណែកអត្ថរស ធម្មរស វិមុត្តិរស អធិសីល អធិចិត្ត និងអធិប្បញ្ញា ហេតុនោះ ឈ្មោះថា ព្រះមានព្រះភាគ។ មួយទៀត ព្រះមានបុណ្យ ព្រះអង្គមានចំណែកឈាន ៤ អប្បមញ្ញា ៤ អរូបសមាបត្តិ ៤ ហេតុនោះឈ្មោះថា ព្រះមានព្រះភាគ។ មួយទៀត ព្រះមានបុណ្យ ព្រះអង្គមានចំណែកវិមោក្ខ ៨ អភិភាយតនៈ ៨
ID: 637349979957179877
ទៅកាន់ទំព័រ៖