ព្រះត្រៃបិដក ភាគ ៦៤

 [២៣៣​] ពាក្យ​ថា រមែង​ប្រតិបត្តិ​ខុស គឺ​បុគ្គល​សម្លាប់សត្វ​ខ្លះ កាន់​យក​ទ្រព្យ​ដែល​គេ​មិនបាន​ឲ្យ​ខ្លះ កាត់​ទីត​ខ្លះ​ វាយប្រហារ ទាំង​ប្លន់​ធំ​ខ្លះ ធ្វើការ​បៀតបៀន​ទ្រព្យ​ក្នុង​ផ្ទះ​មួយ​ខ្លះ ចាំ​នៅ​ក្បែរផ្លូវ​រឹបជាន់​ខ្លះ​ គប់​រកប្រពន្ធ​បុគ្គល​ដទៃ​ខ្លះ ពោល​កុហក​ខ្លះ ហេតុ​នោះ (ទ្រង់​តា្រស់​ថា​) រមែង​ប្រតិ​បតិ្តខុស។
 [២៣៤​] ពាក្យ​ថា​ អំពើ​នុ៎ះ​ មិនមែន​ជា​អំពើ​ប្រសើរ​ ចំពោះ​បុគ្គល​នោះ​ទេ​ គឺ​អំពើ​នុ៎ះ​ ជា​ធម៌​មិន​ប្រសើរ ជា​ធម៌​របស់​បុគ្គល​ពាល​ ជា​ធម៌​របស់​បុគ្គល​ល្ងង់ខ្លៅ ជា​ធម៌​របស់​បុគ្គល​មិន​មាន​បញ្ញា ជា​ធម៌​របស់​បុគ្គល​បោះ​ទៅ​នូវ​ពាក្យ​មិន​ឲ្យ​ស្លាប់​សំដី​ គឺជា​សេចក្តី​ប្រតិបត្តិ​ខុស ចំពោះ​បុគ្គល​នោះ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) អំពើ​នុ៎ះ មិនមែន​ជា​អំពើ​ប្រសើរ ក្នុង​បុគ្គល​នោះ​ទេ។ ហេតុ​នោះ ព្រះមានព្រះភាគ​ ត្រាស់​ថា
(ព្រះមានព្រះភាគ ត្រាស់​ថា ម្នាល​មេ​ត្តេ​យ្យៈ​) សាសនា​របស់​បុគ្គល​អ្នក​ប្រក​បរឿយៗ​ក្នុង​មេថុនធម្ម រមែង​វិនាស​ទៅ​ដោយពិត​ ទាំង​បុគ្គល​នោះ ក៏​រមែង​ប្រតិបត្តិ​ខុស អំពើ​នុ៎ះ មិនមែន​ជា​អំពើ​ប្រសើរ ចំពោះ​បុគ្គល​នោះ​ទេ។
[២៣៥​] បុគ្គល​ណា​ ប្រព្រឹត្ត​ម្នាក់ឯង​ក្នុង​កាលមុន​ ហើយ​សេព​មេថុនធម្ម​ អ្ន​កបា្រ​ជ្ញ​ទាំងឡាយ​ ហៅ​បុគ្គល​នោះ​ថា ជា​បុថុជ្ជន​ថោកទាប​ក្នុង​លោក​ ដូចជា​យាន​ដែល​ភ្លូក​ហើយ។
ថយ | ទំព័រទី ២៧៣ | បន្ទាប់
ID: 637349981302824248
ទៅកាន់ទំព័រ៖