ព្រះត្រៃបិដក ភាគ ៦៤
ឡើងកាន់សង្ខារទាំងឡាយមិនស្មើ ឡើងកាន់កាមគុណ ៥ មិនស្មើ ឡើងកាន់នីវរណៈទាំងឡាយមិនស្មើ យ៉ាងនោះដែរ យានភ្លូកហើយដែលគេមិនបានទូន្មាន មិនបានធ្វើ មិនបានបង្ហាត់នោះ រមែងកិនជនអ្នកបរ យ៉ាងណា បុគ្គលអ្នកភ្លាត់នោះ ប្រៀបដោយយានភ្លូកហើយ រមែងកិនខ្លួនក្នុងនរក កិនខ្លួនក្នុងកំណើតតិរច្ឆាន កិនខ្លួនក្នុងបិត្តិវិស័យ កិនខ្លួនក្នុងមនុស្សលោក កិនខ្លួនក្នុងទេវលោក យ៉ាងនោះដែរ។ យានភ្លូកហើយដែលគេមិនបានទូន្មាន មិនបានធ្វើ មិនបានបង្ហាត់នោះ រមែងភ្លូកធ្លាក់ទៅក្នុងជ្រោះ យ៉ាងណា បុគ្គលអ្នកភ្លាត់នោះ ប្រៀបដោយយានភ្លូកហើយ រមែងធ្លាក់ចុះក្នុងជ្រោះ គឺជាតិខ្លះ ធ្លាក់ចុះក្នុងជ្រោះ គឺជរាខ្លះ ធ្លាក់ចុះក្នុងជ្រោះ គឺព្យាធិខ្លះ ធ្លាក់ចុះក្នុងជ្រោះ គឺមរណៈខ្លះ ធ្លាក់ចុះក្នុងជ្រោះ គឺសេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ខ្លះ យ៉ាងនោះដែរ។ ពាក្យថា ក្នុងលោក គឺក្នុងអបាយលោក។បេ។ ក្នុងមនុស្សលោក ហេតុនោះ (ទ្រង់ត្រាស់ថា) ដូចជាយានដែលភ្លូកហើយក្នុងលោក។
[២៣៩] អធិប្បាយពាក្យថា អ្នកបា្រជ្ញទាំងឡាយហៅបុគ្គលនោះ ថាជាបុថុជ្ជនថោកទាប ត្រង់ពាក្យថា បុថុជ្ជន គឺឈ្មោះថាបុថុជ្ជន ដោយសេចក្តីដូចម្តេច។ ឈ្មោះថាបុថុជ្ជន ព្រោះញុំាងកិលេសក្រាស់ឲ្យកើត។
ID: 637349983209010424
ទៅកាន់ទំព័រ៖