ព្រះត្រៃបិដក ភាគ ៦៤

ឈ្មោះថា​ បុថុជ្ជន​ ព្រោះ​ជា​អ្នក​មាន​សកាយទិដ្ឋិ​ដ៏​ក្រាស់​មិនទាន់​លះបង់។ ឈ្មោះថា​ បុថុជ្ជន​ ព្រោះ​ជា​អ្នកពោល​ប្តេជ្ញា​ ចំពោះ​មុខ​សា​ស្តា​ទាំងឡាយ​ច្រើន។ ឈ្មោះថា​ បុថុជ្ជន​ ព្រោះ​ជា​អ្នក​ត្រូវ​គតិ​ទាំងពួង​ដ៏​ក្រាស់​ចាក់ស្រែះ។ ឈ្មោះថា​ បុថុជ្ជន​ ព្រោះ​តាក់តែងដោយ​អភិ​សង្ខារ​ផ្សេង​ៗ ដ៏​ក្រាស់។ ឈ្មោះថា​ បុថុជ្ជន​ ព្រោះ​ត្រូវ​ឱឃៈ​ផ្សេង​ ៗ ដ៏​ក្រាស់​បន្សាត់​ទៅ។ ឈ្មោះថា​ បុថុជ្ជន​ ព្រោះ​ក្តៅក្រហាយ​ដោយ​កំ​ដៅ​ផ្សេង​ ៗ ដ៏​ក្រាស់។ ឈ្មោះថា​ បុថុជ្ជន​ ព្រោះ​រោលរាល​ដោយ​កំ​ដៅ​រោលរាល​ផ្សេង​ ៗ ដ៏​ក្រាស់។ ឈ្មោះថា​ បុថុជ្ជន​ ព្រោះ​ត្រេកអរ​ ញ៉ាម​ ជាប់ចិត្ត​ ជ្រប់​ ងល់​ងប់​ ជាប់​ចំពាក់​ ចាក់ស្រែះ​ រួបរឹត​ក្នុង​កាមគុណ​ ៥ ដ៏​ក្រាស់។ ឈ្មោះថា​ បុថុជ្ជន​ ព្រោះ​ត្រូវ​នី​វរ​ណៈ​ ៥ ដ៏​ក្រាស់​ ចាក់ស្រែះ​ រួបរឹត​ គ្រប​សង្កត់​ សន្ធប់​ បិទបាំង​ សណ្តំ​ជាប់។ ពាក្យ​ថា​ អ្ន​កបា្រ​ជ្ញ​ទាំងឡាយ​ ហៅ​បុគ្គល​នោះ​ថា​ជា​បុថុជ្ជន​ថោកទាប​ គឺ​អ្ន​កបា្រ​ជ្ញ​ទាំងឡាយ​ ពោល​យ៉ាងនេះ​ បាន​ពោល​ហើយ​យ៉ាងនេះ​ សំដែង​យ៉ាងនេះ​ និយាយ​យ៉ាងនេះ​ បំភ្លឺ​យ៉ាងនេះ​ បញ្ចេញ​យ៉ាងនេះ​ នូវ​បុគ្គល​នោះ​ ថា​ជា​មនុស្ស​បុថុជ្ជន​ថោកទាប​ ទន់​ថយ​ ជ្រោកជ្រាក​ លាមក​ អាក្រក់​ រំកាច់រំកោច​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) អ្ន​កបា្រ​ជ្ញ​ទាំងឡាយ​ ពោល​នូវ​បុគ្គល​នោះ​ ថា​ជា​បុថុជ្ជន​ថោកទាប។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ ត្រាស់​ថា​
ថយ | ទំព័រទី ២៧៨ | បន្ទាប់
ID: 637349983567650934
ទៅកាន់ទំព័រ៖