ព្រះត្រៃបិដក ភាគ ៦៤

បុគ្គល​ណា​ ប្រព្រឹត្ត​តែម្នាក់ឯង​ក្នុង​កាលមុន​ ហើយ​សេព​មេថុនធម្ម​ អ្ន​កបា្រ​ជ្ញ​ទាំងឡាយ​ ហៅ​បុគ្គល​នោះ​ថា​ជា​ បុថុជ្ជន​ថោកទាប​ក្នុង​លោក​ ដូចជា​យាន​ដែល​ភ្លូក​ហើយ។
[២៤០​] យស និ​ងកេរ្តិ៍ឈ្មោះ​ណា​ (ធ្លាប់​មាន​) ក្នុង​កាលមុន​ យស​ និ​ងកេរ្តិ៍ឈ្មោះ​នោះ​ របស់​បុគ្គល​នោះ​ ក៏​សាបសូន្យ​ទៅ​ បព្វជិត​ឃើញ​នូវ​ដំណើរ​នុ៎ះហើយ​ គប្បី​សិក្សា​ដើម្បី​លះបង់​មេថុនធម្ម។

 [២៤១​] ពាក្យ​ថា​ យស និ​ងកេរ្តិ៍ឈ្មោះ​ណា​ ធ្លាប់​មាន​ក្នុង​កាលមុន​ យស​ និ​ងកេរ្តិ៍​ឈ្មោះ​នោះ​ របស់​បុគ្គល​នោះ​ រមែង​សាបសូន្យ​ទៅ​ មាន​សេចក្តី​អធិប្បាយ​ដូចតទៅ​នេះ​ ចុះ​យស​ តើ​ដូចម្តេច។ បុគ្គល​ពួក​ខ្លះ​ក្នុង​លោ​កន​េះ​ ជា​អ្នក​ដែលគេ​ធ្វើសក្ការៈ​ គោរព​ រាប់​អាន​ បូជា កោតក្រែង​ ជា​អ្នក​បាន​ចីវរ​ បិណ្ឌបាត​ សេនាសនៈ​ និ​ងគិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ​ ក្នុង​ភាពជា​សមណៈ​ក្នុង​កាលមុន​ នេះ​ឈ្មោះថា​ យស។ ចុះ​កេរ្តិ៍ឈ្មោះ​ តើ​ដូចម្តេច។ បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ​ កាល​នៅក្នុង​ភាពជា​សមណៈ​ក្នុង​កាលមុន​ ជា​អ្នក​ពេញដោយ​កេរ្តិ៍ឈ្មោះ​ និ​ងសេចក្តី​សរសើរ​ ជា​បណ្ឌិត​ វាងវៃ​ មា​នបា្រ​ជ្ញា​ ជា​ពហុស្សូត​ មាន​ពាក្យ​ដ៏​វិចិត្រ​ មា​នបា្រ​ជ្ញា​ល្អ​ ជា​អ្នក​ទ្រទ្រង់​ព្រះ​សូត្រ​ក្តី​ ជា​អ្នក​ទ្រទ្រង់​វិន័យ​ក្តី​
ថយ | ទំព័រទី ២៧៩ | បន្ទាប់
ID: 637349984082249387
ទៅកាន់ទំព័រ៖