ព្រះត្រៃបិដក ភាគ ៦៤
យស និងកេរ្តិ៍ឈ្មោះណា (ធ្លាប់មាន) ក្នុងកាលមុន យស និងកេរ្តិ៍ឈ្មោះនោះ របស់បុគ្គលនោះ ក៏សាបសូន្យទៅ បព្វជិតឃើញនូវដំណើរនុ៎ះហើយ គប្បីសិក្សា ដើម្បីលះបង់មេថុនធម្ម។
[២៤៣] បព្វជិតនោះ ដែលត្រូវសង្កប្បៈទាំងឡាយគ្របសង្កត់ហើយ រមែងសញ្ជប់សញ្ជឹង ដូចមនុស្សកំព្រា បព្វជិតមានសភាពដូច្នោះ លុះឮពាក្យសំដីរបស់ពួកជនដទៃហើយ រមែងអៀនអន់។
[២៤៤] ពាក្យថា បព្វជិតនោះ ដែលត្រូវសង្កប្បៈទាំងឡាយគ្របសង្កត់ហើយ រមែងសញ្ជប់សញ្ជឹង ដូចមនុស្សកំពា្រ អធិប្បាយថា បព្វជិតត្រូវសេចក្តីត្រិះរិះប្រកបដោយកាម ត្រូវសេចក្តីត្រិះរិះប្រកបដោយព្យាបាទ ត្រូវសេចក្តីត្រិះរិះប្រកបដោយវិហឹសា ត្រូវសេចក្តីត្រិះរិះប្រកបដោយទិដ្ឋិប៉ះពាល់ គ្របសង្កត់ ជ្រួតជ្រាប ប្រកបហើយ រមែងក្តុកក្តួល សញ្ជប់សញ្ជឹង ស្រពាប់ស្រពោន ជ្រុលជ្រប់ ដូចមនុស្សកំព្រា ឬដូចជាអ្នកល្ងង់ ឬក៏ដូចជាអ្នកវង្វេងទិស។ មៀម កាលស្វែងរកកណ្តុរលើមែកឈើ រមែងក្តៅក្តួល សញ្ជប់សញ្ជឹង ស្រពាប់ស្រពោន ជ្រុលជ្រប់ យ៉ាងណា ចចកកាលស្វែងរកត្រី ទៀបឆ្នេរស្ទឹង រមែងក្តៅក្តួល សញ្ជប់សញ្ជឹង ស្រពាប់ស្រពោន ជ្រុលជ្រប់ យ៉ាងណា
ID: 637350006350467487
ទៅកាន់ទំព័រ៖