ព្រះត្រៃបិដក ភាគ ៦៤

ដាស់តឿន​ បុគ្គល​នោះ​ រមែង​ពោល​ពាក្យ​កុហក​ទាំង​ដឹងខ្លួន​ គឺ​ពោល​ថា​ បពិត្រ​លោក​ដ៏​ចំរើន​ ខ្ញុំ​ជា​អ្នក​ត្រេកអរ​ក្នុង​បព្វជ្ជា​ហើយ​ តែថា​ខ្ញុំ​ត្រូវ​ចិញ្ចឹម​មាតា​ ហេតុ​នោះ​ បាន​ជា​ខ្ញុំ​វិល​ខុស​ ពោល​ថា​ ខ្ញុំ​ត្រូវ​ចិញ្ចឹម​បិតា​ហេតុ​នោះ​ បាន​ជា​ខ្ញុំ​វិល​ខុស​ ពោល​ថា​ ខ្ញុំ​ត្រូវ​ចិញ្ចឹម​បង​ប្អូន​ប្រុស​ ខ្ញុំ​ត្រូវ​ចិញ្ចឹម​បងប្អូន​ស្រី​ ខ្ញុំ​ត្រូវ​ចិញ្ចឹម​បុត្ត​ ខ្ញុំ​ត្រូវ​ចិញ្ចឹម​ធីតា​ ខ្ញុំ​ត្រូវ​ចិញ្ចឹម​មិត្ត​ ខ្ញុំ​ត្រូវ​ចិញ្ចឹម​អាមាត្យ​ ខ្ញុំ​ត្រូវ​ចិញ្ចឹម​ពួក​ញាតិ​ ខ្ញុំ​ត្រូវ​ចិញ្ចឹម​សាលោហិត​ ហេតុ​នោះ​ បាន​ជា​ខ្ញុំ​វិល​ខុស​ រមែង​ធ្វើឲ្យ​កើត​ ឲ្យ​កើត​ព្រម​ បង្កើត​ បង្កើត​ចំពោះ​នូវ​សស្ត្រា​ គឺ​វាចា​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) លំដាប់​នោះ​ បុគ្គល​ត្រូវ​វាទៈ​ជន​ដទៃ​ដាស់តឿន​ហើយ​ រមែង​ធ្វើ​សស្ត្រា​ទាំងឡាយ។
 [២៤៨​] ពាក្យ​ថា​ នុ៎ះ​ជា​សេចក្តី​ជាប់​ចំពាក់​ធំ​របស់​បុគ្គល​នោះ​ គឺ​សភាព​នុ៎ះឯង​ជា​សេចក្តី​ជាប់​ចំពាក់​ធំ​ ជា​ព្រៃធំ​ ជា​ញាតស្បាត​ធំ​ ជា​ផ្លូវ​ដាច់ស្រយាល​ធំ​ ជា​ផ្លូវ​មិន​ស្មើ​ (ចម្រូង​ចម្រាស​ធំ​) ជា​ផ្លូវវៀច​ធំ​ ជា​ផ្លូវល្បាប់​ធំ​ ជា​ផ្លូវ​មាន​ភក់​ច្រើន​ ជា​ផ្លូវ​មាន​សេចក្តី​ខ្វល់​ខ្វាយ​ធំ​ ជា​ចំណង​ធំ​របស់​បុគ្គល​នោះ​ គឺ​ការ​ពោល​មុសាវាទ​ទាំង​ដឹងខ្លួន​របស់​បុគ្គល​នោះ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) នុ៎ះ​ជា​សេចក្តី​ជាប់​ចំពាក់​ធំ​របស់​បុគ្គល​នោះ។
 [២៤៩​] ពាក្យ​ថា​ បុគ្គល​នោះ​ រមែង​ផ្គង​ពាក្យ​កុហក​ អធិប្បាយ​ថា​
ថយ | ទំព័រទី ២៨៨ | បន្ទាប់
ID: 637350008063972699
ទៅកាន់ទំព័រ៖