ព្រះត្រៃបិដក ភាគ ៦៤
ដើម្បីមិនជាប្រយោជន៍ ដើម្បីទុក្ខ ដើម្បីការនៅមិនសប្បាយ បពិត្រមហារាជ ទោសៈជាបុរិសធម៌ កាលកើតឡើងក្នុងសន្តាន រមែងកើតឡើងដើម្បីមិនជាប្រយោជន៍ ដើម្បីទុក្ខ ដើម្បីការនៅមិនសប្បាយ បពិត្រមហារាជ មោហៈជាបុរិសធម៌ កាលកើតឡើងក្នុងសន្តាន រមែងកើតឡើងដើម្បីមិនជាប្រយោជន៍ ដើម្បីទុក្ខ ដើម្បីការនៅមិនសប្បាយ។ បពិត្រមហារាជ បុរិសធម៌ ៣ នេះឯង កាលកើតឡើងក្នុងសន្តាន រមែងកើតឡើងដើម្បីមិនជាប្រយោជន៍ ដើម្បីជាទុក្ខ ដើម្បីការនៅមិនសប្បាយ។
លោភៈ ទោសៈ និងមោហៈ កើតអំពីខ្លួន រមែងបៀតបៀននូវបុរសអ្នកមានចិត្តអាក្រក់ ដូចជាឈើមានសំបកជាខ្លឹម (ឫស្សី ) ដែលវិនាសដោយសារផ្លែរបស់ខ្លួន។
អន្តរាយ ព្រោះហេតុអាស្រ័យក្នុងសរីរៈនោះ យ៉ាងនេះខ្លះ។ មួយវិញទៀត ពាក្យនោះ ព្រះមានព្រះភាគត្រាស់ថា
រាគៈ និងទោសៈ មានអត្តភាពនេះជាហេតុ សេចក្តីមិនត្រេកអរ និងសេចក្តីត្រេកអរ និងការព្រឺរោម កើតអំពីអត្តភាពនេះ មនោវិតក្កៈទាំងឡាយ តាំងឡើងហើយ អំពីអត្តភាពនេះ លែងទៅ (នូវចិត្ត) ដូចជាកុមារចងបន្លាយនូវក្អែក។
ID: 637349114684455169
ទៅកាន់ទំព័រ៖