ព្រះត្រៃបិដក ភាគ ៦៤

អាត្មាអញ​នឹ​ងពោល​ពាក្យ​កុហក​ ១ មុសាវាទ​នៃ​បុគ្គល​កំពុង​ពោល​ថា​ អា​តា្ម​អញ​ពោល​ពាក្យ​កុហក​ ១ មុសាវាទ​នៃ​បុគ្គល​ពោល​ហើយ​ថា​ អាត្មាអញ​ពោល​ពាក្យ​កុហក​ហើយ​ ១ ព្រោះ​លាក់​ទុក​នូវ​ទិ​ដ្ឋិ​ ១ ព្រោះ​លាក់​ទុក​នូវ​ការ​ចូលចិត្ត​ ១ ព្រោះ​លាក់​ទុក​នូវ​សេចក្តី​ពេញចិត្ត​ ១ ព្រោះ​លាក់​ទុក​នូវ​សញ្ញា​ ១ ព្រោះ​លាក់​ទុក​នូវ​ការ​កើតឡើង​ ១ មុសាវាទ​ដោយ​អាការ​ ៨ នេះ។ ពាក្យ​ថា​ រមែង​ផ្គង​ពាក្យ​កុហក​ គឺ​ផ្គង​ ផ្គូផ្គង​ ទុក​ កំណត់ទុក​ ចូល​ទៅ​កាន់ពាក្យ​កុហក​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បុគ្គល​នោះ​ រមែង​ផ្គង​ពាក្យ​កុហក។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ត្រាស់​ថា​
លំដាប់នោះ​ បុគ្គល​ដែល​ត្រូវ​វាទៈ​ជន​ដទៃ​ដាស់តឿន​ហើយ​ រមែង​ធ្វើ​សស្ត្រា​ទាំងឡាយ​ នុ៎ះ​ជា​សេចក្តី​ជាប់​ចំពាក់​ធំ​របស់​បុគ្គល​នោះ​ បុគ្គល​នោះ​ រមែង​ផ្គង​ពាក្យ​កុហក។
[២៥០​] បុគ្គល​ដែលគេ​ដឹង​ច្បាស់​ហើយ​ថា​ជា​បណ្ឌិត​ អធិដ្ឋាន​កា​រប្រ​ព្រឹ​ត្តិ​តែម្នាក់ឯង​ តែ​ខាងក្រោយ​មក​ ជា​អ្នក​ប្រកប​ក្នុង​មេថុនធម្ម​ នឹ​ងត្រដាបត្រដួស​ដូច​បុគ្គល​ល្ងង់ខ្លៅ។

 [២៥១​] ពាក្យ​ថា​ បុគ្គល​ដែលគេ​ដឹង​ច្បាស់​ហើយ​ថា​ ជា​បណ្ឌិត អធិប្បាយ​ថា​ បុគ្គល​ខ្លះ​ក្នុង​លោក​នេះ​ កាល​នៅក្នុង​ភាពជា​សមណៈ​ក្នុង​កាលមុន​ ជា​អ្នក​ពេញដោយ​កេ​រ្តិ៍​ឈ្មោះ និង​សេចក្តី​សរសើរ​ ជា​បណ្ឌិត​វាងវៃ​
ថយ | ទំព័រទី ២៩០ | បន្ទាប់
ID: 637350008884391898
ទៅកាន់ទំព័រ៖