ព្រះត្រៃបិដក ភាគ ៦៤

ទៅកាន់​ស្រុក​តក្កោ​លៈ​ ទៅកាន់​ស្រុក​តក្ក​សិលា​ ទៅកាន់​ស្រុក​កាល​មុ​ខៈ​ ទៅកាន់​ស្រុក​មរណ​បា​រៈ​ ទៅកាន់​ស្រុក​វេ​សុង្គៈ​ ទៅកាន់​ស្រុក​វេ​រាប​ថៈ​ ទៅកាន់​ស្រុក​ជវៈ​ ទៅកាន់​ស្រុក​កម​លិ​ ទៅកាន់​ស្រុក​វង្កៈ​ ទៅកាន់​ស្រុក​ឯឡវទ្ទ​នៈ​ ទៅកាន់​ស្រុក​សុវណ្ណ​កូ​ដៈ​ ទៅកាន់​ស្រុក​សុវណ្ណភូមិ​ ទៅកាន់​ស្រុក​តម្ព​បណ្ណិ​ ទៅកាន់​ស្រុក​សុ​ប្បា​រៈ​ ទៅកាន់​ស្រុក​ភរុ​កៈ​ ទៅកាន់​ស្រុក​សុរ​ទ្ធៈ​ ទៅកាន់​ស្រុក​អង្គ​ណេ​កៈ​ ទៅកាន់​ស្រុក​គង្គ​ណៈ​ ទៅកាន់​ស្រុក​បរម​គង្គ​ណៈ​ ទៅកាន់​ស្រុក​យោ​នៈ​ ទៅកាន់​ស្រុក​បិ​នៈ​ ទៅកាន់​ស្រុក​អល្ល​សន្ទៈ​ ទៅ​កាន់​មរុកន្តារៈ​ ទៅកាន់​ផ្លូវ​ដែលគេ​គប្បី​ទៅ​ដោយ​ជង្គង់​ ទៅកាន់​ផ្លូវ​ដែលគេ​គប្បី​ទៅ​ដោយ​ចៀ​ម ទៅកាន់​ផ្លូវ​ដែល​គេ​គប្បី​ទៅ​ដោយ​ពពែ​ ទៅកាន់​ផ្លូវ​ដង្គត់​ ទៅកាន់​ផ្លូវ​ដែលគេ​គប្បី​ទៅ​ដោយ​ឆ័ត្រ​ ទៅកាន់​ផ្លូវ​ប្រកបដោយ​ព្រៃ​ឫស្សី​ ទៅកាន់​ផ្លូវ​សត្វស្លាប​ ទៅកាន់​ផ្លូវ​កណ្តុរ​ ទៅកាន់​ផ្លូវ​ជ្រោះ​ ទៅកាន់​ផ្លូវ​មាន​បន្លា​ផ្តៅ​ បុគ្គល​នោះ​នឹ​ងលំបាក​ ចង្អៀតចង្អល់​ សៅហ្មង​ ដោយ​ប្រការ​យ៉ាងនេះ​ខ្លះ។ បុគ្គល​កាល​ស្វែងរក​មិនបាន​ រមែង​ទទួល​ទុ​ក្ខ និង​ទោមនស្ស​ ដែល​មានការ​មិនបានជា​មូល​ បុគ្គល​នោះ​ នឹ​ងលំបាក​ ចង្អៀត​ចង្អល់​ សៅហ្មង​ ដោយ​ប្រការ​យ៉ាងនេះ​ខ្លះ​ ។
ថយ | ទំព័រទី ២៩៤ | បន្ទាប់
ID: 637350010626494199
ទៅកាន់ទំព័រ៖