ព្រះត្រៃបិដក ភាគ ៦៤

អង្គុយ​ក្នុង​ទីស្ងាត់​តែម្នាក់ឯង​ អធិដ្ឋាន​ចង្រ្កម​តែម្នាក់​ឯង​ ត្រាច់​ទៅ​ សម្រាក​សម្រាន្ត​ សម្រេច​ឥរិយាបថ​ ប្រព្រឹត្តទៅ​ រក្សា​ រស់នៅ​ ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​តែម្នាក់ឯង​ បុគ្គល​គប្បី​ធ្វើ​កា​រប្រ​ព្រឹ​ត្តិ​ម្នាក់​ឯង​ឲ្យ​មាំ​ ដោយ​ការ​លះបង់​ពួក​យ៉ាងនេះ។ បុគ្គល​គប្បី​ធ្វើ​នូវ​កា​រប្រ​ព្រឹ​ត្តិ​ម្នាក់ឯង​ឲ្យ​មាំ​ ធ្វើឲ្យខ្ជាប់​ខ្ជួន​ មានការ​សមាទាន​ដ៏​មាំ​ មានការ​សមាទាន​ តាំងនៅ​ក្នុង​ធម៌​ជាកុសល​ទាំង​ឡាយ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បុគ្គល​គប្បី​ធ្វើ​កា​រប្រ​ព្រឹ​ត្តិ​ម្នាក់ឯង​ឲ្យ​មាំ។
 [២៥៨​] ពាក្យ​ថា​ មិន​គប្បី​សេពសម​មេថុនធម្ម​ សេចក្តី​ថា​ ដែល​ឈ្មោះថា​ មេថុន​ធម្ម​ បាន​ដល់​ធម៌​របស់​អស​ប្បុ​រស។បេ។ ហេតុ​នោះ​ទើប​លោក​ហៅថា​ មេថុនធម្ម។ បុគ្គល​មិន​គប្បី​សេព​ មិន​គប្បី​សេពសម​ មិន​គប្បី​សេព​ព្រម​ មិន​គប្បី​សេព​ចំពោះ​នូវ​មេថុនធម្ម​ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) មិន​គប្បី​សេពសម​មេថុនធម្ម។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ ត្រាស់​ថា​
មុនិ​ ក្នុង​ធម្មវិន័យ​នេះ​ ដឹង​ទោស​នុ៎ះហើយ​ ក្នុង​កាលមុន​ និង​កាល​ខាងក្រោយ គប្បី​ធ្វើការ​ប្រព្រឹត្ត​ម្នាក់ឯង​ឲ្យ​មាំ​ មិន​គប្បី​សេពសម​មេថុនធម្ម​ទេ។
ថយ | ទំព័រទី ២៩៨ | បន្ទាប់
ID: 637350012142629543
ទៅកាន់ទំព័រ៖