ព្រះត្រៃបិដក ភាគ ៦៤

 [២៦១​] ពាក្យ​ថា​ នុ៎ះ​ជា​ធម៌​ដ៏​ឧត្តម​របស់​ព្រះ​អរិយៈ​ទាំងឡាយ សេចក្តី​ថា​ ព្រះពុទ្ធ​ទាំងឡាយ​ក្តី​ សាវ័ក​នៃ​ព្រះពុទ្ធ​ទាំងឡាយ​ក្តី​ ព្រះ​បច្ចេកពុទ្ធ​ទាំងឡាយ​ក្តី​ លោក​ហៅថា​ ព្រះ​អរិយៈ​ គុណជាត​ណា​ដែល​ឈ្មោះថា​ វិវេក​ចរិយា​ គុណជាត​នុ៎ះ​ ដ៏​លើស​ ប្រសើរ​ ខ្ពង់ខ្ពស់​ ជា​ប្រធាន ឧត្តម​ ថ្លៃថ្លា​ របស់​ព្រះ​អរិយៈ​ទាំងឡាយ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) នុ៎ះ​ជា​គុណ​ជា​តដ៏​ឧត្តម​របស់​ព្រះ​អរិយៈ​ទាំងឡាយ។
 [២៦២​] ពាក្យ​ថា​ មិន​គប្បី​សំគាល់​ថា​ខ្លួន​ប្រសើរ​ ដោយ​វិវេក​នោះ​ទេ​ គឺ​មិន​គប្បី​ធ្វើ​កា​រតំ​កើង​ មិន​គប្បី​ធ្វើ​អាការ​ឆ្មើងឆ្មៃ​ មិន​គប្បី​ធ្វើ​មា​នះ​ មិន​គប្បី​ធ្វើ​សេចក្តី​រឹងត្អឹង​ ដោយ​វិវេក​ចរិយា​នោះ​ គឺ​មិន​គប្បី​ញុំាង​មា​នះ​ឲ្យ​កើត​ មិន​គប្បី​ធ្វើការ​ជាប់​ចំពាក់​ដោយ​វិវេក​នោះ​មិន​គប្បី​ជា​អ្នក​រឹងត្អឹង​ រឹងរូស​ មាន​ក្បាល​ងើបឡើង​ហើយ​ ដោយ​វិវេក​នោះ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) មិន​គប្បី​សំគាល់​ថា ខ្លួន​ប្រសើរ​ ដោយ​វិវេក​នោះ​ទេ។
 [២៦៣​] ពាក្យ​ថា​ បុគ្គល​នោះ​ (នឹ​ងឋិតនៅ​) ក្នុង​ទី​ជិត​ព្រះនិព្វាន​ គឺ​បុគ្គល​នោះ​ (នឹ​ងឋិតនៅ​) ក្នុង​ទី​ជិត​ ក្នុង​ទី​ជុំវិញ​ ក្នុង​ទី​អែបនែប​ ក្នុង​ទី​មិន​ឆ្ងាយ​ ក្នុង​ទី​ក្បែរ​ព្រះនិព្វាន​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) បុគ្គល​នោះ​ (នឹ​ងឋិតនៅ​) ក្នុង​ទី​ជិត​ព្រះនិព្វាន។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ ត្រាស់​ថា
ថយ | ទំព័រទី ៣០០ | បន្ទាប់
ID: 637350013163075224
ទៅកាន់ទំព័រ៖