ព្រះត្រៃបិដក ភាគ ៦៤

អ្នក​ប្រព្រឹត្ត​សម្រាក​ សម្រាន្ត​ សម្រេច​ឥរិយាបថ​ ប្រព្រឹត្តទៅ​ រក្សា រស់នៅ​ ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) មុនិ​ ជា​អ្នក​ទទេ​ អ្នក​ប្រព្រឹត្ត។
 [២៦៦​] អធិប្បាយ​ពាក្យ​ថា​ អ្នក​មិន​មាន​សេចក្តី​អាឡោះ​អា​ល័យ​ ក្នុង​កាម​ទាំង​ឡាយ​ ត្រង់​ពាក្យ​ថា​ កាម​ទាំងឡាយ​ បើ​តាម​ឧទ្ទាន​ បាន​ដល់​កាម​ ២ គឺ​វត្ថុកាម​ ១ កិលេស​កាម​ ១។បេ។ នេះ​ ហៅថា​វត្ថុកាម។បេ។ នេះ​ ហៅថា​កិលេស​កាម។ បុគ្គល​កំណត់​ដឹង​វត្ថុកាម​ លះបង់ កំចាត់​បង់​ បន្ទោបង់​ ធ្វើឲ្យ​វិនាស​ ធ្វើ​មិន​ឲ្យ​កើតមាន​នូវ​កិលេស​កាម​ មិន​មាន​អាល័យ​ក្នុង​កាម​ មានការ​លះ​ចោល​ មាន​កាម​ខ្ជាក់​ចោល​ មាន​កាម​ដោះ​រួច​ មាន​កាម​លះបង់​ មាន​កាម​រលាស់ចោល​ហើយ​ មាន​រាគៈ​លះបង់​ មាន​រាគៈ​ខ្ជាក់​ចោល​ មាន​រាគៈ​ដោះ​រួច​ មាន​រាគៈ​លះបង់​ មាន​រាគៈ​រលាស់ចោល​ហើយ​ មិន​មា​នបា្រ​ថ្នា​ មានទុក្ខ​រលត់​ ជា​អ្នកមាន​ចិត្តត្រជាក់​ ទទួល​សេចក្តី​សុខ​ មានចិត្ត​ដ៏​ប្រសើរ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) អ្នក​មិន​មាន​សេចក្តី​អាឡោះអាល័យ​ក្នុង​កាម​ទាំងឡាយ។
 [២៦៧​] អធិប្បាយ​ពាក្យ​ថា​ ប្រជាជន​ដែល​ជាប់​ចំពាក់​ក្នុង​កាម​ទាំងឡាយ​ រមែង​ស្រឡាញ់​ (មុនិ​) អ្នក​ឆ្លង​ឱឃៈ​ ត្រង់​ពាក្យ​ថា​ ប្រជាជន​ គឺជា​ឈ្មោះ​របស់​សត្វ។ ប្រជាជន​ត្រេកអរ​ ជាប់​ចំពាក់​ ធ្លាក់ចុះ​ ងល់​ងប់​ ជ្រុលជ្រប់​ ទាក់​ ថ្ពក់​ ព័ន្ធព័ទ្ធ​ ក្នុង​កាម​
ថយ | ទំព័រទី ៣០២ | បន្ទាប់
ID: 637350014056160524
ទៅកាន់ទំព័រ៖