ព្រះត្រៃបិដក ភាគ ៦៤

ប្រជាជន​ទាំងនោះ រមែង​បា្រ​ថ្នា​ ត្រេកអរ រាប់រក ស្រឡាញ់ កួច​កាន់​ (ចំពោះ​មុនិ​) ដែល​ឆ្លង​អន្លង់​ គឺ​កាម ឆ្លង​អន្លង់​គឺ​ភព ឆ្លង​អន្លង់​គឺ​ទិដ្ឋិ ឆ្លង​អន្លង់​គឺ​អវិជ្ជា​ ឆ្លង ឆ្លង​ឡើង ឆ្លង​ចេញ កន្លង ឈាន​កន្លង ប្រព្រឹត្ត​រំលង​នូវ​ផ្លូវ​នៃ​សង្សារ​ទាំងពួង​ ជា​អ្នក​ទៅកាន់​ត្រើយ ដល់ត្រើយ ទៅកាន់​ទីបំផុត ដល់ទីបំផុត ទៅ​ហើយ​កាន់​ទី​ខាងចុង​ ដល់ទី​ខាងចុង ទៅកាន់​ទីបំផុត​ជុំវិញ ដល់ទីបំផុត​ជុំវិញ ទៅកាន់​ទី​ជាទី​ចប់ស្រេច​ ដល់ទី​ជាទី​ចប់ស្រេច ទៅកាន់​ទី​ពំនាក់ ដល់ទី​ពំនាក់ ទៅកាន់​ទីជ្រកកោន​ ដល់ទី​ជ្រកកោន ទៅកាន់​ទីពឹង ដល់ទី​ពឹង ទៅកាន់​ទី​មិន​មាន​ភ័យ ដល់ទី​មិន​មាន​ភ័យ​ ទៅកាន់​ទី​មិន​ច្យុត ដល់ទី​មិន​ច្យុត ទៅកាន់​ទី​មិន​ស្លាប់ ដល់ទី​មិន​ស្លាប់​ ទៅកាន់​ព្រះនិព្វាន ដល់​ព្រះនិព្វាន។ ពួក​ជន​អ្នក​ចំពាក់បំណុល រមែង​ប្រាថ្នា ស្រឡាញ់​នូវ​ភាពជា​អ្នក​មិន​មាន​បំណុល​ យ៉ាងណា ពួក​ជន​មាន​ជម្ងឺ រមែង​ប្រាថ្នា ស្រឡាញ់​នូវ​ភាពជា​អ្នក​មិន​មាន​រោគ​ យ៉ាងណា ពួក​ជន​ដែល​ជាប់ចំណង រមែង​ប្រាថ្នា ស្រឡាញ់​នូវ​ការ​រួចចាក​ចំណង​ យ៉ាងណា ពួក​ជន​ជា​ទាសៈ រមែង​ប្រា​ថា្ន ស្រឡាញ់​នូវ​ភាព​នៃ​ខ្លួន​ជា​អ្នក​ជា យ៉ាងណា ពួក​ជន​
ថយ | ទំព័រទី ៣០៣ | បន្ទាប់
ID: 637350014380578265
ទៅកាន់ទំព័រ៖