ព្រះត្រៃបិដក ភាគ ៦៤
ដែលចេញទៅកាន់ផ្លូវឆ្ងាយដាច់ស្រយ៉ាល រមែងប្រាថ្នាស្រឡាញ់ទីដ៏ក្សេម យ៉ាងណា ពួកប្រជាជន ត្រេកអរ ជាប់ចំពាក់ ធ្លាក់ចុះ ងុលងប់ ជ្រុលជ្រប់ ទាក់ ថ្ពក់ ព័ន្ធព័ទ្ធ ក្នុងកាមទាំងឡាយ ប្រជាជនទាំងនោះ រមែងប្រាថ្នា ត្រេកអរ រាប់រក កួចកាន់ (ចំពោះមុនិ) ដែលឆ្លងអន្លង់គឺកាម ឆ្លងអន្លង់គឺភព។បេ។ ទៅកាន់ព្រះនិព្វាន ដល់ព្រះនិព្វាន យ៉ាងនោះដែរ ហេតុនោះ (ទ្រង់ត្រាស់ថា) ប្រជាជនដែលជាប់ចំពាក់ក្នុងកាមទាំងឡាយ រមែងស្រឡាញ់មុនិ អ្នកឆ្លងឱឃៈ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
ប្រជាជន ដែលជាប់ចំពាក់ក្នុងកាមទាំងឡាយ រមែងស្រឡាញ់មុនិ ដែលជាអ្នកទទេ អ្នកប្រព្រឹត្ត អ្នកមិនមានសេចក្តីអាឡោះអាល័យ ក្នុងកាមទាំងឡាយ អ្នកឆ្លងឱឃៈ។
ចប់ តិស្សមេត្តេយ្យសុត្តនិទ្ទេស ទី៧ ។
ID: 637350014753907874
ទៅកាន់ទំព័រ៖