ព្រះត្រៃបិដក ភាគ ៦៤
គឺសំដីនោះ មិនមានឱជា។ ជនទាំងនោះ ពោលពាក្យមិនមានឱជារស គឺពោលជំលោះ ពោលការប្រកួតប្រកាន់ ពោលការទាស់ទែង ពោលវិវាទ ពោល ពណ៌នា បំភ្លឺ ថ្លែង នូវការបែកខ្ញែកគ្នា ហេតុនោះ (ទ្រង់ត្រាស់ថា) ជនទាំងនោះ អាស្រ័យសភាវៈដទៃ ពោលពាក្យឥតឱជា។
[២៧៧] ពាក្យថា ជាអ្នកប្រាថ្នាការសរសើរ មានវាទៈដ៏ឈ្លាស ត្រង់ពាក្យថា ជាអ្នកប្រាថ្នាការសរសើរ គឺប្រាថ្នាការសរសើរ ត្រូវការការសរសើរ ប៉ុនប៉ងការសរសើរ ធ្វើការសរសើរ ឲ្យតាំងនៅខាងមុខ ត្រាច់ស្វែងរកការសរសើរ។ ពាក្យថា ជាអ្នកមានវាទៈដ៏ឈ្លាស គឺមានវាទៈដ៏ឈ្លាស មានវាទៈជាបណ្ឌិត មានវាទៈជាអ្នកប្រាជ្ញ មានវាទៈប្រកបដោយញាណ មានវាទៈជាហេតុ មានវាទៈជាលក្ខណៈ មានវាទៈជាការណ៍ មានវាទៈជាឋានៈ ក្នុងលទ្ធិរបស់ខ្លួន ហេតុនោះ (ទ្រង់ត្រាស់ថា) ជាអ្នកប្រាថ្នាការសរសើរ មានវាទៈដ៏ឈ្លាស។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
ជនទាំងនោះ ជាអ្នកប្រាថ្នាវាទៈ ចុះកាន់បរិស័ទ ជាជនមានគូ ដុតគ្នាទៅវិញទៅមក ថាពាល ជនទាំងនោះ អាស្រ័យសភាវៈដទៃ ពោលពាក្យឥតឱជា ជាអ្នកប្រាថ្នាការសរសើរ មានវាទៈដ៏ឈ្លាស។
ID: 637350017410348096
ទៅកាន់ទំព័រ៖