ព្រះត្រៃបិដក ភាគ ៦៤
ពាក្យថា កាលបើគេបំបាត់សំដីហើយ រមែងអៀនអន់ បានសេចក្តីថា កាលបើគេបំបាត់សំដីហើយ រមែងអៀនអន់ គឺមានសេចក្តីលំបាកចិត្ត ចង្អៀតចង្អល់ចិត្ត តឹងចិត្ត ទោមនស្ស ហេតុនោះ (ទ្រង់ត្រាស់ថា) កាលបើគេបំបាត់សំដីហើយ រមែងអៀនអន់។
[២៨២] អធិប្បាយពាក្យថា បុគ្គលអ្នកស្វែងរកទោសនោះ រមែងខឹងព្រោះការនិន្ទា ត្រង់ពាក្យថា ព្រោះការនិន្ទា គឺព្រោះការនិន្ទា ព្រោះការតិះដៀល ព្រោះការបង្អាប់ ព្រោះការមិនចំរើនដោយគុណ។ ពាក្យថា រមែងខឹង គឺរមែងខឹង ប្រទូស្ត ក្រេវក្រោធ ធ្វើសេចក្តីក្រោធផង ទោសៈផង សេចក្តីមិនត្រេកអរផង ឲ្យប្រាកដ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះ រមែងខឹង ព្រោះការនិន្ទា។ ពាក្យថា ស្វែងរកទោស គឺស្វែងរកទោស ស្វែងរកទោសផ្សេងៗ ស្វែងរកកំហុស ស្វែងរកសេចក្តីភ្លាំងភា្លត់ ស្វែងរកសេចក្តីឃ្លៀងឃ្លាត ស្វែងរកចន្លោះ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលអ្នកស្វែងរកទោសនោះ រមែងខឹង ព្រោះការនិន្ទា។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
បុគ្គលណា ប្រកបការពោលក្នុងកណ្តាលបរិស័ទ ប្រាថ្នាសេចក្តីសរសើរ បុគ្គលនោះ រមែងចង្អៀតចិត្ត កាលបើគេបំបាត់សំដីហើយ រមែងអៀនអន់ បុគ្គលអ្នកស្វែងរកទោសនោះ រមែងខឹង ព្រោះការនិន្ទា។
ID: 637350018762399511
ទៅកាន់ទំព័រ៖