ព្រះត្រៃបិដក ភាគ ៦៤
[២៨៣] ពួកជន អ្នកពិចារណាប្រស្នា បានពោលវាទៈរបស់ជននោះ ថាថោកទាប ថាគួរបំបាត់ចោល បុគ្គលអ្នកមានវាទៈថោកទាប រមែងយំរៀបរាប់ សោកស្តាយ ត្អូញត្អែរថា គេកន្លងអាត្មាអញ។
[២៨៤] ពាក្យថា ពោលវាទៈរបស់ជននោះ ថាថោកទាប គឺពោលយ៉ាងនេះ សំដែងយ៉ាងនេះ ពណ៌នាយ៉ាងនេះ បំភ្លឺយ៉ាងនេះ ថ្លែងយ៉ាងនេះ នូវវាទៈរបស់បុគ្គលនោះ ថាថោកទាប ទន់អន់ ទន់ទាប សាបសូន្យ មិនបរិបូណ៌ ហេតុនោះ (ទ្រង់ត្រាស់ថា) ពោលវាទៈរបស់ជននោះ ថាថោកទាប។
[២៨៥] ពាក្យថា ពួកជន អ្នកពិចារណានូវប្រស្នា … ថា គួរបំបាត់ចោល គឺពួកបរិស័ទណា ជាអ្នកពិចារណាប្រស្នា មានសេចក្តីអាណិតពួកបរិស័ទនោះ តែងបំបាត់ គឺបំបាត់ព្រោះអត្ថថា លោកពោលប្រាសចាកអត្ថ បំបាត់ព្រោះព្យញ្ជនៈថា លោកពោលប្រាសចាកព្យញ្ជនៈ បំបាត់ព្រោះអត្ថ និងព្យញ្ជនៈថា លោកពោលប្រាសចាកអត្ថ និងព្យញ្ជនៈ បំបាត់ថា អត្ថ លោកនាំចេញខុស ព្យញ្ជនៈ លោកលើកឡើងខុស អត្ថ និងព្យញ្ជនៈ លោកនាំចេញខុស លើកឡើងខុស លោកធ្វើការសង្កត់សង្កិនមិនកើតទេ ធ្វើការបន្ថយខុស លោកធ្វើឲ្យវិសេសមិនកើតទេ
ID: 637350019206832512
ទៅកាន់ទំព័រ៖