ព្រះត្រៃបិដក ភាគ ៦៤
លោកធ្វើឲ្យវិសេសតបវិញខុស លោកធ្វើឲ្យធ្លុះធ្លាយមិនកើតទេ លោកធ្វើឲ្យធ្លុះធ្លាយល្ហូតខុស លោកធ្វើឲ្យដាច់មិនកើតទេ លោកធ្វើឲ្យមានមណ្ឌលខុស សំដែងមិនល្អទេ ពណ៌នាមិនល្អទេ ចរចាមិនល្អទេ និយាយមិនល្អទេ ថ្លែងមិនល្អទេ ហេតុនោះ (ទ្រង់ត្រាស់ថា) ពួកជនអ្នកពិចារណាប្រស្នា … ថា គួរបំបាត់ចោល។
[២៨៦] អធិប្បាយពាក្យថា បុគ្គលអ្នកមានវាទៈដ៏ថោកទាប រមែងយំរៀបរាប់ សោកស្តាយ ត្រង់ពាក្យថា រមែងយំរៀបរាប់ គឺការចរចាដោយវាចា ការចរចារឿយៗ ការយំរៀបរាប់ អាការយំរៀបរាប់ ភាពនៃការយំរៀបរាប់ណា មានសភាពយ៉ាងនេះថា អាត្មាអញនឹងឃើញរបស់ដទៃ គិតឃើញរបស់ដទៃ ចាំទុករបស់ដទៃ កត់ត្រាទុករបស់ដទៃ បុគ្គលនោះ ជាអ្នកមានពួកច្រើន មានបរិស័ទច្រើន មានបរិវាច្រើន ឯបរិស័ទនេះ ជាពួកមិនព្រមព្រៀងគ្នា ទាំងការចរចាដោយពាក្យ ដើម្បីសេចក្តីព្រមព្រៀងគ្នា ចូរមានចុះ អាត្មាអញនឹងបំបែកវិញ ហេតុនោះ (ទ្រង់ត្រាស់ថា) រមែងយំរៀបរាប់។ ពាក្យថា សោកស្តាយ គឺសោកស្តាយថា គេមានជ័យ សោកស្តាយថា អាត្មាអញបរាជ័យ សោកស្តាយថា គេមានលាភ សោកស្តាយថា អាត្មាអញឥតលាភ សោកស្តាយថា គេមានយស សោកស្តាយថា អាត្មាអញឥតយស
ID: 637350019573599160
ទៅកាន់ទំព័រ៖