ព្រះត្រៃបិដក ភាគ ៦៤

សោក​ស្តាយ​ថា​ គេ​បាន​សេចក្តី​សរសើរ​ សោក​ស្តាយ​ថា​ អាត្មាអញ​បាន​និន្ទា​ សោក​ស្តាយ​ថា​ គេ​បាន​សុខ​ សោក​ស្តាយ​ថា​ អាត្មាអញ​បាន​ទុក្ខ​ សោក​ស្តាយ​ លំបាកចិត្ត​ យំរៀបរាប់​ យំ​គក់​ទ្រូង​ ដល់​នូវ​សេចក្តី​វង្វេង​ថា​ បុគ្គល​នោះ​ មាន​គេ​ធ្វើសក្ការៈ​ គោរព​ រាប់អាន​ បូជា​ កោតក្រែង​ ជា​អ្នក​បាន​ចីវរ​ បិណ្ឌា​បាត​ សេនាសនៈ​ និង​គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ​ អាត្មាអញ​ គេ​មិន​ធ្វើសក្ការៈ​ មិន​គោរព​ មិនរាប់​អាន​ មិន​បូជា​ មិន​កោតក្រែង​ មិនបាន​ចីវរ​ បិណ្ឌបាត​ សេនាសនៈ​ និង​គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ​ទេ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) យំរៀបរាប់​ សោក​ស្តាយ។ ពាក្យ​ថា​ មាន​វាទៈ​ដ៏​ថោកទាប​ គឺ​មាន​វាទៈ​ដ៏​ថោកទាប​ មាន​វាទៈ​ទន់​អន់​ មាន​វាទៈ​សាប​សូន្យ​ មាន​វាទៈ​ខ្វះខាត​ មាន​វាទៈ​មិន​បរិបូណ៌​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បុគ្គល​មាន​វាទៈ​ថោកទាប​ រមែង​យំរៀបរាប់​ សោក​ស្តាយ។
 [២៨៧​] ពាក្យ​ថា​ ត្អូញត្អែរ​ថា​ គេ​កន្លង​អាត្មាអញ​ គឺ​ត្អូញត្អែរ​ថា​ គេ​បំពាន​ រំលោភ​លើ​ ប្រព្រឹត្ត​កន្លង​ រំលង​ពីលើ​ រំលោភ​ពីលើ​វាទៈ​ដោយ​វាទៈ​នឹ​ងអញ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ត្អូញត្អែរ​ថា​ គេ​កន្លង​អាត្មាអញ យ៉ាងនេះ​ខ្លះ។ មួយទៀត​ ត្អូញត្អែរ​ថា​ បុគ្គល​នោះ​ គ្រប​សង្កត់​ ពន្លិចពន្លង់​ រួប​រឹ​ត ញាំញី​នូវ​វាទៈ​ ដោយ​វាទៈ​នឹ​ងអញ​
ថយ | ទំព័រទី ៣១៦ | បន្ទាប់
ID: 637350019952242285
ទៅកាន់ទំព័រ៖