ព្រះត្រៃបិដក ភាគ ៦៤
ហើយត្រាច់ទៅ សម្រាន្តនៅ ញុំាងឥរិយាបថឲ្យប្រព្រឹត្តទៅ ញុំាងការប្រព្រឹត្តិឥរិយាបថឲ្យកើតឡើង រក្សាឥរិយាបថ បំពេញឥរិយាបថ បង្រ្គប់ឥរិយាបថ ហេតុនោះ (ទ្រង់ត្រាស់ថា) ត្អូញត្អែរថា គេកន្លងអាត្មាអញ យ៉ាងនេះខ្លះ។ ការចរចាដោយវាចា ការចរចាផ្សេងៗ ការយំរៀបរាប់ អាការយំរៀបរាប់ ភាពនៃការយំរៀបរាប់ លោកហៅថា ការត្អូញត្អែរ ហេតុនោះ (ទ្រង់ត្រាស់ថា) ត្អូញត្អែរ គេកន្លងអាត្មាអញ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
ពួកជនអ្នកពិចារណាប្រស្នា បានពោលវាទៈរបស់ជននោះ ថាថោកទាប ថាគួរបំបាត់ចោល បុគ្គលអ្នកមានវាទៈដ៏ថោកទាប រមែងយំរៀបរាប់ សោកស្តាយ ត្អូញត្អែរថា គេកន្លងអាត្មាអញ។
[២៨៨] វិវាទទាំងនុ៎ះ កើតក្នុងពួកសមណៈ កិរិយាធូរចិត្ត និងការតឹងចិត្ត រមែងមានព្រោះវាទៈទាំងនេះ បុគ្គលឃើញទោសនេះហើយ ត្រូវវៀរបង់សំដីមិនមានឱជា ដ្បិតប្រយោជន៍ដទៃមិនមាន ព្រោះកិរិយាបានពាក្យសរសើរទេ។
[២៨៩] អធិប្បាយពាក្យថា វិវាទទាំងនុ៎ះ កើតក្នុងពួកសមណៈ ត្រង់ពាក្យថា ពួកសមណៈ គឺពួកជនណាមួយ ដែលចូលទៅកាន់ផ្នួស
ID: 637350020395581826
ទៅកាន់ទំព័រ៖