ព្រះត្រៃបិដក ភាគ ៦៤
រមែងជាប់តាម ទៅតាម ប្រព្រឹត្តតាម (នូវបុគ្គលនោះ) ហេតុនោះ (ទ្រង់ត្រាស់ថា) ទុក្ខរមែងជាប់តាមបុគ្គលនោះ ព្រោះអន្តរាយនោះ។
[២៤] ពាក្យថា ដូចជាទឹកកាលជ្រាបចូលកាន់នាវាដែលបែកធ្លាយ សេចក្តីថា ទឹកប្រព្រឹត្តតាមទូកដែលបែកធ្លាយ គឺទឹករមែងជាប់តាម ទៅតាម ប្រព្រឹត្តតាម ត្រង់ទីដែលធ្លាយនោះៗ ទឹករមែងជាប់តាម ទៅតាម ប្រព្រឹត្តតាម ត្រង់ទីខាងមុខខ្លះ ទឹករមែងជាប់តាម ទៅតាម ប្រព្រឹត្តតាម ត្រង់ទីខាងក្រោយខ្លះ ត្រង់ទីខាងក្រោមខ្លះ ត្រង់ទីខាងខ្លះ យ៉ាងណាមិញ សេចក្តីទុក្ខរមែងជាប់តាម ទៅតាម ប្រព្រឹត្តតាម នូវបុគ្គលនោះ ព្រោះសេចក្តីអន្តរាយនោះៗ ជាតិទុក្ខ រមែងជាប់តាម ទៅតាម ប្រព្រឹត្តតាម។បេ។ ទុក្ខព្រោះកិរិយាវិនាស គឺទិដ្ឋិ រមែងជាប់តាម ទៅតាម ប្រព្រឹត្តតាម ក៏យ៉ាងនោះដែរ ហេតុនោះ (ទ្រង់ត្រាស់ថា) ដូចជាទឹកកាលជ្រាបចូលកាន់នាវាដែលបែកធ្លាយ។ ព្រោះហេតុនោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា
កិលេសមិនមានកម្លាំងទាំងឡាយ រមែងសង្កត់សង្កិនបុគ្គលនោះ អន្តរាយទាំងឡាយ រមែងញាំញីបុគ្គលនោះ ទុក្ខរមែងជាប់តាមបុគ្គលនោះ ព្រោះអន្តរាយនោះ ដូចជាទឹកកាលជ្រាបចូលកាន់នាវាដែលបែកធ្លាយ។
ID: 637349116065885794
ទៅកាន់ទំព័រ៖