ព្រះត្រៃបិដក ភាគ ៦៤
ហើយសម្រាន្តនៅដោយចិត្តដែលប្រាសចាកដែនគឺកិលេស ហេតុនោះ (ទ្រង់ត្រាស់ថា) ឃើញទោសនេះហើយ ត្រូវវៀរបង់សំដីមិនមានឱជា។
[២៩២] ពាក្យថា ដ្បិតប្រយោជន៍ដទៃមិនមាន ព្រោះការបានសេចក្តីសរសើរ សេចក្តីថា ប្រយោជន៍ដទៃមិនមាន ព្រោះការបានសេចក្តីសរសើរ គឺប្រយោជន៍របស់ខ្លួនក្តី ប្រយោជន៍របស់បុគ្គលដទៃក្តី ប្រយោជន៍ទាំងពីរក្តី ប្រយោជន៍បច្ចុប្បន្នក្តី ប្រយោជន៍ក្នុងលោកខាងមុខក្តី ប្រយោជន៍រាក់ក្តី ប្រយោជន៍ជ្រៅក្តី ប្រយោជន៍លាក់ក្តី ប្រយោជន៍កំបាំងក្តី ប្រយោជន៍ដែលត្រូវដឹកនាំក្តី ប្រយោជន៍ដែលដឹកនាំហើយក្តី ប្រយោជន៍មិនមានទោសក្តី ប្រយោជន៍មិនមានកិលេសក្តី ប្រយោជន៍ផូរផង់ក្តី ប្រយោជន៍មានអត្ថដ៏ឧត្តមក្តី រមែងមិនមាន មិនមានព្រម មិនកើតមាន ហេតុនោះ (ទ្រង់ត្រាស់ថា) ដ្បិតប្រយោជន៍ដទៃ មិនមាន ព្រោះការបានសេចក្តីសរសើរ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
វិវាទទាំងនុ៎ះ កើតក្នុងពួកសមណៈ កិរិយាធូរចិត្ត និងការតឹងចិត្ត រមែងមាន ព្រោះវិវាទទាំងនេះ បុគ្គលឃើញទោសនេះហើយ ត្រូវវៀរបង់សំដីមិនមានឱជា ដ្បិតប្រយោជន៍ដទៃ មិនមាន ព្រោះការបានពាក្យសរសើរទេ។
ID: 637350021784356839
ទៅកាន់ទំព័រ៖