ព្រះត្រៃបិដក ភាគ ៦៤

សេចក្តី​ថា​ បុគ្គល​ឃើញ​ យល់​ ថ្លឹង​ ពិចារណា​ ធ្វើឲ្យ​ជាក់ច្បាស់​ ធ្វើឲ្យ​ប្រាកដ​នូវ​ទោស​នេះ​ ក្នុង​ជម្លោះ​ព្រោះ​ទិដ្ឋិ​ ក្នុង​ការប្រកួត​ប្រកាន់​ព្រោះ​ទិដ្ឋិ​ ក្នុង​ការទាស់ទែង​ព្រោះ​ទិដ្ឋិ​ ក្នុង​ការវិវាទ​ព្រោះ​ទិដ្ឋិ​ ក្នុង​ការ​បែកខ្ញែក​គ្នា​ព្រោះ​ទិដ្ឋិ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បុគ្គល​ឃើញ​ទោស​នេះ។ ពាក្យ​ថា​ មិន​គួរ​វិវាទ​ទេ​ គឺ​មិន​គួរ​ធ្វើ​ជម្លោះ​ មិន​គួរ​ធ្វើការ​ប្រកួត​ប្រកាន់​ មិន​គួរ​ធ្វើការ​ទាស់ទែង​ មិន​គួរ​ធ្វើការ​វិវាទ​ មិន​គួរ​ធ្វើការ​បែកខ្ញែក​គ្នា​ គប្បី​លះបង់​ គប្បី​បន្ទោបង់​ គប្បី​ធ្វើឲ្យ​វិនាស​ គប្បី​ធ្វើ​មិន​ឲ្យ​កើតមាន​នូវ​ជម្លោះ​ ការប្រកួត​ប្រកាន់​ ការទាស់ទែង​ ការវិវាទ​ និង​ការ​បែកខ្ញែក​គ្នា។ គឺជា​អ្នក​ឆ្ងាយ​ វៀរ​ស្រឡះ​ វៀរ​ចំពោះ​ ចៀសចេញ​ លះបង់​ ផុត​ស្រឡះ​ ការ​ប្រកប​ប្រាសចាក​ជម្លោះ​ ការប្រកួត​ប្រកាន់​ ទាស់ទែង​ ការវិវាទ​ និង​ការ​បែក​ខ្ញែក​គ្នា​ គប្បី​សម្រេច​នៅ​ដោយចិត្ត​ ដែល​ប្រាសចាក​ដែន​ គឺ​កិលេស​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ឃើញ​ទោស​នេះ​ហើយ​ មិន​គួរ​វិវាទ​ទេ។
 [៣០២​] អធិប្បាយ​ពាក្យ​ថា​ ដ្បិត​ជន​អ្នក​ឈ្លាស​ទាំងឡាយ​ មិន​ពោល​នូវ​ការ​ស្អាត​ ដោយ​វិវាទ​នោះ​ទេ​ ត្រង់​ពាក្យ​ថា​ អ្នក​ឈ្លាស​ទាំងឡាយ​ គឺ​​ពួក​ជន​ណា​ ជា​អ្នក​ឈ្លាស​ ក្នុង​ខន្ធ​ ឈ្លាស​ក្នុង​ធាតុ​ ឈ្លាស​ក្នុង​អាយតនៈ​ ឈ្លាស​ក្នុង​បដិ​ច្ច​សមុ​ប្បា​ទ ឈ្លាស​ក្នុង​សតិ​ប្ប​ដ្ឋាន​ ឈ្លាស​ក្នុង​សម្ម​ប្ប​ធាន​
ថយ | ទំព័រទី ៣២៤ | បន្ទាប់
ID: 637350165760353238
ទៅកាន់ទំព័រ៖