ព្រះត្រៃបិដក ភាគ ៦៤

ឈ្លាស​ក្នុង​ឥទ្ធិបាទ​ ឈ្លាស​ក្នុង​ឥន្ទ្រិយ​ ឈ្លាស​ក្នុង​ពលៈ​ ឈ្លាស​ក្នុង​ពោជ្ឈង្គ​ ឈ្លាស​ក្នុង​មគ្គ​ ឈ្លាស​ក្នុង​ផល​ ឈ្លាស​ក្នុង​និព្វាន​ ជន​អ្នក​ឈ្លាស​ទាំងនោះ​ មិន​ពោល​ មិន​សំដែង​ មិន​ពណ៌នា​ មិន​បំភ្លឺ​ មិន​ថ្លែង​នូវ​ការ​ស្អាត​ ស្អាត​វិសេស​ បរិសុទ្ធិ​ ការ​រួច​ រួច​វិសេស​ រួច​ស្រឡះ​ ដោយ​ជម្លោះ​ព្រោះ​ទិដ្ឋិ​ ដោយ​ការ​ប្រកួត​ប្រកាន់​ ព្រោះ​ទិដ្ឋិ​ ដោយ​ការទាស់ទែង​ព្រោះ​ទិដ្ឋិ​ ដោយ​ការវិវាទ​ព្រោះ​ទិដ្ឋិ​ ដោយ​ការ​បែកខ្ញែក​គ្នា​ព្រោះ​ទិដ្ឋិ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ជន​អ្នក​ឈ្លាស​ទាំងឡាយ​ មិន​ពោល​នូវ​ការ​ស្អាត​ ដោយ​ការវិវាទ​នោះ​ទេ។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ ត្រាស់​ថា​
ការ​ប៉ោង​ឡើង​ណា​ ការ​ប៉ោង​ឡើង​នោះ​ ជា​ភូមិ​នៃ​សេចក្តី​ចង្អៀត​ចង្អល់​របស់​បុគ្គល​នោះ​ មួយទៀត​ បុគ្គល​នោះ​ រមែង​ពោល​នូវ​មា​នះ​ និង​អតិ​មា​នះ​ បុគ្គល​ឃើញ​ទោស​នេះ​ហើយ​ មិន​គួរ​វិវាទ​ទេ​ ដ្បិត​ជន​អ្នក​ឈ្លាស​ទាំងឡាយ​ មិន​ពោល​នូវ​ការ​ស្អាត​ដោយ​វិវាទ​នោះ​ឡើយ។
[៣០៣​] ដូច​បុគ្គល​អ្នក​ក្លៀវក្លា​ ដែលគេ​ចិញ្ចឹម​ដោយ​ខាទនីយ​ភោជនីយាហារ​របស់​ព្រះរាជា​ កាល​ប្រាថ្នា​ បុគ្គល​អ្នក​ក្លៀវក្លា​តប​ រមែង​គម្រាម​ចូល​មក​ ម្នាល​អ្នក​ក្លៀវក្លា​
ថយ | ទំព័រទី ៣២៥ | បន្ទាប់
ID: 637350166561238616
ទៅកាន់ទំព័រ៖