ព្រះត្រៃបិដក ភាគ ៦៤
សេចក្តីអន្ទះអន្ទែងទាំងអស់ អកុសលាភិសង្ខារទាំងអស់ ជាមារសេនា។ សមដូចព្រះពុទ្ធដីកានេះ ដែលព្រះមានព្រះភាគទ្រង់ត្រាស់ថា កាមទាំងឡាយ ជាសេនាទីមួយរបស់អ្នក អរតិ លោកហៅថា ជាសេនាទី ២ របស់អ្នក។បេ។ លុះតែបុគ្គលឈ្នះសេនានោះ ទើបបានសេចក្តីសុខ។ ព្រោះមារសេនាទាំងអស់ និងកិលេសធ្វើជាសេនាតបទាំងអស់ ពួកជនទាំងនោះ បានឈ្នះ បានផ្ចាញ់ បានកាច់បំបាក់ បានកំទេចកំទី ដោយអរិយមគ្គទាំង ៤ ជាសភាពមានមុខក្នុងទីដទៃ ហេតុនោះ លោកពោលថា ធ្វើសេនាឲ្យវិនាស។ ពាក្យថា ពួកជនណា បានដល់ព្រះអរហន្តខីណាស្រព។ ពាក្យថា ប្រព្រឹត្តទៅ គឺប្រព្រឹត្តទៅ សម្រាន្តនៅ ញុំាងឥរិយាបថឲ្យប្រព្រឹត្តទៅ ញុំាងការប្រព្រឹត្តិឥរិយាបថឲ្យកើត រក្សាឥរិយាបថ បំពេញឥរិយាបថ បង្រ្គប់ឥរិយាបថ ហេតុនោះ (ទ្រង់ត្រាស់ថា) មួយទៀត ពួកជនណា ធ្វើសេនាឲ្យវិនាសហើយ ប្រព្រឹត្តទៅ។
[៣១៤] ពាក្យថា មិនប្រទូស្តទិដ្ឋិ ដោយទិដ្ឋិទាំងឡាយ គឺទិដិ្ឋទាំង ៦២ ពួកជននោះ បានលះបង់ ផ្តាច់ផ្តិល រម្ងាប់ គ្របសង្កត់ ធ្វើមិនគួរឲ្យកើតបាន ដុតបំផ្លាញដោយភ្លើងគឺញាណ ពួកជននោះ មិនប្រទូស្ត មិនខ្ទាំងខ្ទប់ មិនចង្អៀតចង្អល់ មិនទង្គុកទិដ្ឋិដោយទិដ្ឋិទាំងឡាយ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនប្រទូស្តទិដ្ឋិ ដោយទិដ្ឋិទាំងឡាយ។
ID: 637350172348399957
ទៅកាន់ទំព័រ៖