ព្រះត្រៃបិដក ភាគ ៦៤
[៣១៧] មួយទៀត អ្នកត្រិះរិះហើយមក កាលគិតនូវទិដ្ឋិទាំងឡាយដោយចិត្ត ហើយមកជួបជុំជាគូ នឹងព្រះពុទ្ធអ្នកមានបា្រជ្ញាកំចាត់ អ្នកមិនអាចដើម្បីដល់នូវគូទេ។
[៣១៨] អធិប្បាយពាក្យថា មួយទៀត របស់បទថា មួយទៀត អ្នកត្រិះរិះហើយមក ត្រង់ពាក្យថា មួយទៀត គឺជាពាក្យតបទ ជាពាក្យជាប់ដោយបទ ជាពាក្យបំពេញបទ ជាពាក្យប្រជុំអក្ខរៈ ជាពាក្យសម្រួលព្យពា្ជនៈ ពាក្យថា មួយទៀត នុ៎ះជាលំដាប់បទ។ ពាក្យថា ត្រិះរិះហើយមក គឺអ្នកកាលត្រិះរិះ ត្រិះរិះផ្សេងៗ ត្រិះរិះព្រម ថាអាត្មាអញនឹងមានជ័យជំនះឬ ឬថាអាត្មាអញនឹងបរាជ័យ អាត្មាអញនឹងធ្វើការសង្កត់សង្កិនដូចម្តេច នឹងធ្វើការដោះតបតដូចម្តេច នឹងធ្វើឲ្យវិសេសដូចម្តេច នឹងធ្វើឲ្យវិសេសតបដូចម្តេច នឹងធ្វើឲ្យធ្លុះធ្លាយដូចម្តេច នឹងធ្វើនូវការដោះស្រាយដូចម្តេច នឹងធ្វើឲ្យដាច់ដូចម្តេច នឹងធ្វើឲ្យមានមណ្ឌលដូចម្តេច ត្រិះរិះ ត្រិះរិះផ្សេងៗ ត្រិះរិះព្រមយ៉ាងនេះ ហើយមក ចូលមក ដល់មក មកជួបជុំជាមួយនឹងតថាគត ហេតុនោះ (ទ្រង់ត្រាស់ថា) មួយទៀត អ្នកត្រិះរិះហើយមក។
[៣១៩] អធិប្បាយពាក្យថា កាលគិតនូវទិដិ្ឋទាំងឡាយ ដោយចិត្ត ត្រង់ពាក្យថា ចិត្ត បានដល់ចិត្ត គំនិត បំណងក្នុងចិត្ត ហឫទ័យ
ID: 637350174032838530
ទៅកាន់ទំព័រ៖