ព្រះត្រៃបិដក ភាគ ៦៤
ភវង្គចិត្ត មនៈ មនាយតនៈ មនិន្រ្ទិយ វិញ្ញាណ វិញ្ញាណខន្ធ មនោវិញ្ញាណធាតុ កើតអំពីវិញ្ញាណខន្ធនោះ។ កាលគិត កាលគិតផ្សេងៗ នូវទិដ្ឋិទាំងឡាយដោយចិត្តថា លោកទៀង ឬថា លោកមិនទៀង។បេ។ ឬថាសត្វបន្ទាប់អំពីសេចក្តីស្លាប់ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ហេតុនោះ (ទ្រង់ត្រាស់ថា) កាលគិតនូវទិដ្ឋិទាំងឡាយដោយចិត្ត។
[៣២០] ពាក្យថា មកជួបជុំជាគូនឹងព្រះពុទ្ធអ្នកមានបា្រជ្ញាកំចាត់ អ្នកមិនអាចដើម្បីដល់នូវគូឡើយ អធិប្បាយថា បញ្ញា លោកហៅថា បា្រជ្ញាកំចាត់ បានខាងបា្រជ្ញាកាលដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញប្រពៃ។ បា្រជ្ញាដែលលោកហៅថា បា្រជ្ញាកំចាត់ តើព្រោះហេតុអ្វី។ កាយទុច្ចរិត បុគ្គលកំចាត់បង់ផង លាងផង លាងសំអាតផង កំចាត់ចេញផង ដោយបា្រជ្ញានោះ។បេ។ អកុសលាភិសង្ខារទាំងអស់ បុគ្គលកំចាត់បង់ផង លាងផង លាងសំអាតផង កំចាត់ចេញផង។ មួយទៀត មិច្ឆាទិដ្ឋិ បុគ្គលកំចាត់បង់ផង លាងផង លាងសំអាតផង កំចាត់ចេញផង ដោយសម្មាទិដ្ឋិ។បេ។ មិច្ឆាវិមុត្តិ បុគ្គលកំចាត់បង់ផង លាងផង លាងសំអាតផង កំចាត់ចេញផង ដោយសម្មាវិមុត្តិ។
ID: 637350174750119569
ទៅកាន់ទំព័រ៖