ព្រះត្រៃបិដក ភាគ ៦៤
ព្រោះថា អ្នកជាបរិព្វាជក មានសេចក្តីក្លៀវក្លា តែមានបា្រជ្ញាថោកទាប មានបា្រជ្ញាទន់អន់ មានបា្រជ្ញាទន់ទាប មានបា្រជ្ញាលាមក មានបា្រជ្ញាអាក្រក់ មានបា្រជ្ញាតិចតួច។ ចំណែកព្រះមានព្រះភាគអង្គនោះ ទ្រង់មានបា្រជ្ញាច្រើន មានបា្រជ្ញាក្រាស់ មានបា្រជ្ញារីករាយ មានបា្រជ្ញារហ័ស មានបា្រជ្ញាមុត មានបា្រជ្ញាជាគ្រឿងទំលុះទំលាយ ទ្រង់ឈ្លាសក្នុងប្រភេទបា្រជ្ញា ទ្រង់បែកព្រះញាណ ទ្រង់បានសម្រេចបដិសម្ភិទា ទ្រង់ដល់នូវចតុវេសារជ្ជញ្ញាណ ទ្រទ្រង់នូវកំឡាំង ១០ ជាបុរស អាសភៈ ជាបុរសសីហៈ ជាបុរសនាគ ជាបុរសអាជានេយ្យ ជាបុរសអាចនាំទៅនូវធុរៈបាន មានអនន្តញ្ញាណ មានតេជះមិនមានទីបំផុត មានយសមិនមានទីបំផុត ទ្រង់ស្តុកស្តម្ភ មានទ្រព្យច្រើន មានធន ជាអ្នកណែនាំ ទូន្មាន ប្រៀនប្រដៅ ពន្យល់ ឲ្យពិនិត្យ សំឡឹង ឲ្យរំលឹក។ ព្រោះថា ព្រះមានព្រះភាគអង្គនោះ ទ្រង់ជាអ្នកញុំាងមគ្គដែលមិនទាន់កើត ឲ្យកើតឡើង ញុំាងមគ្គដែលមិនទាន់កើតព្រម ឲ្យកើតព្រម បា្រប់ផ្លូវដែលគេមិនធ្លាប់បា្រប់ ទ្រង់ស្គាល់ផ្លូវ ជ្រាបច្បាស់នូវផ្លូវ វាងវៃក្នុងផ្លូវ។ មួយទៀត ឥឡូវនេះ ពួកសាវ័កនៃព្រះមានព្រះភាគនោះ ជាអ្នកដើរតាមផ្លូវប្រកប (ដោយគុណ) ក្នុងកាលជាខាងក្រោយ។ ព្រោះព្រះមានព្រះភាគនោះ ទ្រង់ជ្រាបហេតុដែលគួរជ្រាប ទ្រង់ឃើញហេតុដែលគួរឃើញ ព្រះអង្គមានចក្ខុ មានញាណ មានធម៌
ID: 637350176814295142
ទៅកាន់ទំព័រ៖