ព្រះត្រៃបិដក ភាគ ៦៤
ព្រះញាណរបស់ព្រះពុទ្ធមានព្រះភាគ មិនទើសទាល់ក្នុងអនាគតកាល ព្រះញាណរបស់ព្រះពុទ្ធមានព្រះភាគ មិនទើសទាល់ក្នុងបច្ចុប្បន្នកាល របស់ដែលត្រូវដឹង មានចំនួនប៉ុន្មាន ព្រះញាណក៏មានចំនួនប៉ុណ្ណោះ ព្រះញាណមានចំនួនប៉ុន្មាន របស់ដែលត្រូវដឹង ក៏មានចំនួនប៉ុណ្ណោះ ព្រះញាណមានរបស់ដែលត្រូវដឹងជាទីបំផុត របស់ដែលត្រូវដឹង មានព្រះញាណជាទីបំផុត។ ព្រះញាណមិនប្រព្រឹត្តកន្លងរបស់ដែលត្រូវដឹង ឯគន្លងដែលត្រូវដឹង ក៏មិនកន្លងព្រះញាណ។ ធម៌ទាំងនោះ ឋិតនៅក្នុងទីបំផុតនៃគ្នានឹងគ្នា។ បាតស្មុគ្រទាំងពីរ ដែលគេគ្របយ៉ាងជិតស្និទ្ធ បាតស្មុគ្រខាងក្រោម រមែងមិនប្រព្រឹត្តកន្លងបាតស្មុគ្រខាងលើ បាតស្មុគ្រខាងលើ រមែងមិនប្រព្រឹត្តកន្លងបាតស្មុគ្រខាងក្រោម បាតស្មុគ្រទាំងពីរឋិតនៅក្នុងទីបំផុតនៃគ្នានឹងគ្នា យ៉ាងណាមិញ របស់ដែលត្រូវដឹង និងព្រះញាណរបស់ព្រះពុទ្ធមានព្រះភាគ ឋិតនៅក្នុងទីបំផុតនៃគ្នានឹងគ្នា ក៏យ៉ាងនោះដែរ របស់ដែលត្រូវដឹង មានចំនួនប៉ុន្មាន ព្រះញាណក៏មានចំនួនប៉ុណ្ណោះ ព្រះញាណមានចំនួនប៉ុន្មាន របស់ដែលត្រូវដឹង ក៏មានចំនួនប៉ុណ្ណោះ ព្រះញាណ មានរបស់ដែលត្រូវដឹងជាទីបំផុត របស់ដែលត្រូវដឹង មានព្រះញាណជាទីបំផុត ព្រះញាណមិនប្រព្រឹត្តកន្លងរបស់ដែលត្រូវដឹង ឯគន្លងដែលត្រូវដឹង ក៏មិនកន្លងព្រះញាណ ធម៌ទាំងនោះ ឋិតនៅក្នុងទីបំផុតនៃគ្នានឹងគ្នា។ ព្រះញាណរបស់ព្រះពុទ្ធមានព្រះភាគ
ID: 637350177997418336
ទៅកាន់ទំព័រ៖