ព្រះត្រៃបិដក ភាគ ៦៤
ជនទាំងនោះ រមែងប្រព្រឹត្តទៅក្នុងប្រទេសនៃពុទ្ធញ្ញាណយ៉ាងនោះដែរ។ ព្រះពុទ្ធញ្ញាណ ផ្សាយទៅគ្របសង្កត់នូវប្រាជ្ញានៃទេវតា និងមនុស្ស។ ទោះបីជនពួកណា ជាខត្តិយបណ្ឌិតក្តី ព្រាហ្មណបណ្ឌិតក្តី គហបតិបណ្ឌិតក្តី សមណបណ្ឌិតក្តី មានបញ្ញាល្អិត ស្គាល់វាទៈរបស់ជនដទៃ កាលទំលាយទិដ្ឋិទាំងឡាយរបស់ជនដទៃ ដោយប្រាជ្ញារបស់ខ្លួន ទំនងដូចជាខ្មាន់ធ្នូស្ទាត់ បាញ់រោមទ្រាយ ពួកជននោះ តាក់តែងរឿយ ៗ នូវប្រស្នារួច ចូលទៅសួរព្រះតថាគត។ ប្រស្នាទាំងនោះ ដែលព្រះមានព្រះភាគ ទ្រង់សំដែងដោះស្រាយហើយផង ជាប្រស្នាមានហេតុដែលសំដែងចេញហើយផង ជាប្រស្នាដែលដាក់ហើយផង។ បណ្ឌិតទាំងនោះ បានសម្រេច (សម្បត្តិជាសាវ័ក ឬឧបាសក ដោយការដោះស្រាយ) របស់ព្រះមានព្រះភាគ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់រុងរឿងដោយបញ្ញាក្នុងកណ្តាលបរិស័ទនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) មកចួបជុំជាគូនឹងព្រះពុទ្ធ ព្រះអង្គមានធោនា អ្នកមិនអាចដើម្បីដល់នូវគូទេ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
មួយទៀត អ្នកត្រិះរិះហើយមក កាលគិតនូវទិដ្ឋិទាំងឡាយដោយចិត្ត ហើយមកចួបជុំជាគូនឹងព្រះពុទ្ធ ទ្រង់មានប្រាជ្ញាកំចាត់ អ្នកឯងមិនអាចដើម្បីដល់នូវគូទេ។
ចប់ បសូរសុត្តនិទេ្ទស ទី៨។
ID: 637350179452608150
ទៅកាន់ទំព័រ៖