ព្រះត្រៃបិដក ភាគ ៦៤

បុគ្គល​វៀរ​កាម ដោយ​កិ​រិយា​សង្ក​ត់​សង្កិ​ន ដោយ​ប្រការ​យ៉ាងនេះ។បេ។ បុគ្គល​វៀរ​កាម​ ដោយ​កិរិយា​ផ្តាច់​បង់ ដោយ​ប្រការ​យ៉ាងនេះ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) គប្បី​វៀរ​ស្រឡះ​នូវ​កាម​ទាំងឡាយ។
 [២៨​] ពាក្យ​ថា​ កាម​ទាំងនោះ​ ក្នុង​បទ​ថា​ ជន​លុះ​លះ​បង់​កាម​ទាំងនោះ​ ទើប​ឆ្លង​ឱឃៈ​បាន​ គឺ​ជន​កំណត់​ដឹង​នូវ​វត្ថុកាម​ទាំងឡាយ​ លះបង់​ កំចាត់​បង់​ បន្ទោបង់​ ធ្វើឲ្យ​វិនាស​ ធ្វើ​មិន​ឲ្យ​កើតមាន​នូវ​កិលេស​កាម​ទាំងឡាយ​ លះបង់​ កំចាត់​បង់​ បន្ទោបង់​ ធ្វើឲ្យ​វិនាស​ ធ្វើ​មិន​ឲ្យ​កើតមាន​ នូវ​កា​មច្ឆ​ន្ទ​នី​វរ​ណៈ​ លះបង់​ កំចាត់​បង់​ បន្ទោបង់​ ធ្វើឲ្យ​វិនាស​ ធ្វើ​មិន​ឲ្យ​កើតមាន​ នូវ​ព្យាបាទ​នី​វរ​ណៈ​ ថីនមិទ្ធ​នី​វរ​ណៈ​ ឧទ្ធច្ច​កុក្កុ​ច្ច​នី​វរ​ណៈ​ វិចិកិច្ឆា​នី​វរ​ណៈ​ គប្បី​ឆ្លង​ គប្បី​ឆ្លង​ឡើង​ គប្បី​ឆ្លងកាត់​ ឈាន​កន្លង​ ប្រព្រឹត្ត​កន្លង​នូវ​ឱឃៈ​ គឺ​កាម​ ឱឃៈ​គឺ​ភព​ ឱឃៈ​គឺ​ខិ​ដ្ឋិ ឱឃៈ​គឺ​អវិជ្ជា ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ជន​លុះ​លះបង់​កាម​ទាំងនោះ ទើប​ឆ្លង​ឱឃៈ​បាន។
 [២៩​] ពាក្យ​ថា​ ដូច​បុគ្គល​អ្នក​ដល់ត្រើយ​ ព្រោះ​ស្តារ​នាវា​ អធិប្បាយ​ថា​ បុគ្គល​ បាច​ ស្តារ​ ជះ​ចោល​នូវ​ទឹក​ក្នុង​នាវា​ មាន​គ្រឿង​ផ្ទុក​ដ៏​ធ្ងន់​ ហើយ​ដល់ត្រើយ​ឆាប់រហ័ស​ មិន​លំបាក​ ដោយសារ​នាវា​ស្រាល​ យ៉ាងណាមិញ​ បុគ្គល​កំណត់​ដឹង​នូវ​វត្ថុកាម​ទាំង​ឡាយ​ លះបង់​ កំចាត់​បង់​ បន្ទោបង់​ ធ្វើឲ្យ​វិនាស​ ធ្វើ​មិន​ឲ្យ​កើតមាន​ នូវ​កិលេស​កាម​ទាំងឡាយ​
ថយ | ទំព័រទី ៣៥ | បន្ទាប់
ID: 637349117420437120
ទៅកាន់ទំព័រ៖