ព្រះត្រៃបិដក ភាគ ៦៤

លះបង់​ កំចាត់​បង់​ បន្ទោបង់​ ធ្វើឲ្យ​វិនាស​ ធ្វើ​មិន​ឲ្យ​កើតមាន​ នូវ​កា​មច្ឆ​ន្ទ​នី​វរ​ណៈ​ ព្យាបាទ​នី​វរ​ណៈ​ ថីនមិទ្ធ​នី​វរ​ណៈ​ ឧទ្ធ​ច្ច​កុក្កុ​ច្ច​នី​វរ​ណៈ​ វិចិកិច្ឆា​នី​វរ​ណៈ​ ហើយ​ដល់​ត្រើយ​ឆាប់រហ័ស​ដោយ​មិន​លំបាក​ ក៏​យ៉ាងនោះ​ដែរ។ អមត​និពា្វន​ ការ​រម្ងាប់​សង្ខារ​ទាំងពួង​ កិរិយា​លះបង់​កិលេស​ទាំងពួង​ ការ​អស់​តណ្ហា​ កា​របា្រស​ចាក​តម្រេក​ ការ​រលត់​ (នៃ​កិលេស​) ការ​ចេញ​ចាក​តណ្ហា​ លោក​ពោល​ថា​ ត្រើយ​ បុគ្គល​គប្បី​ដល់ត្រើយ​ បាន​ត្រើយ​ ប៉ះពាល់​ត្រើយ​ ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ត្រើយ​នោះ។ ពាក្យ​ថា​ បុគ្គល​អ្នក​ដល់​ត្រើយ​ គឺ​បុគ្គល​ណា​ បា្រ​ថ្នា​ដើម្បី​ទៅកាន់​ត្រើយ​ បុគ្គល​នោះ​ ឈ្មោះថា​ អ្នក​ទៅកាន់​ត្រើយ​ បុគ្គល​ណា​ កំពុង​ទៅកាន់​ត្រើយ​ បុគ្គល​នោះ​ ឈ្មោះថា​អ្នក​ទៅកាន់​ត្រើយ។ បុគ្គល​ណា​ដល់ហើយ​នូវ​ត្រើយ​ បុគ្គល​នោះ​ ឈ្មោះថា​ អ្នក​ទៅកាន់​ត្រើយ។ សម​ដូច​ពាក្យ​នេះ​ ដែល​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា​ ព្រាហ្មណ៍​ឆ្លង​ដល់ត្រើយ​ ឋិតនៅ​លើគោក។ ម្នាល​ភិក្ខុ​ទាំងឡាយ​ ពាក្យ​ថា​ ព្រាហ្មណ៍​នេះ​ ជា​ឈ្មោះ​នៃ​ព្រះអរហន្ត​ ព្រះអរហន្ត​នោះ​ ឈ្មោះ​ថា​ អ្នក​ដល់ត្រើយ​ ដោយ​ការ​ត្រាស់​ដឹង​ អ្នក​ដល់ត្រើយ​ដោយ​ការកំណត់​ដឹង​ អ្នក​ដល់​ត្រើយ​ដោយ​ការ​លះបង់​ អ្នក​ដល់ត្រើយ​ដោយ​ការ​ចំរើន​ អ្នក​ដល់ត្រើយ​ ដោយ​ការ​ធ្វើ​ឲ្យ​ជាក់ច្បាស់​ អ្នក​ដល់ត្រើយ​ដោយ​សមាបត្តិ​ អ្នក​ដល់ត្រើយ​ដោយ​ការ​ត្រាស់​ដឹង​ធម៌​ទាំងពួង​ អ្នក​ដល់ត្រើយ​ដោយ​ការ​
ថយ | ទំព័រទី ៣៦ | បន្ទាប់
ID: 637349117777671242
ទៅកាន់ទំព័រ៖