ព្រះត្រៃបិដក ភាគ ៦៤

កំណត់​ដឹង​ទុក្ខ​ទាំងពួង​ អ្នក​ដល់ត្រើយ​ ដោយ​ការ​លះ​បង់​កិលេស​ទាំងពួង​ អ្នក​ដល់​ត្រើយ​ដោយ​ការ​ចំរើន​អរិយមគ្គ​ទាំង​ ៤ អ្នក​ដល់​ត្រើយ​ដោយ​ការ​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​និរោធ​សច្ចៈ​ អ្នក​ដល់ត្រើយ​ដោយ​ការ​ចូល​ទៅកាន់​សមាបត្តិ​ទាំងពួង​ ព្រះអរហន្ត​នោះ​ដល់​នូវ​ភាព​ដ៏​ស្ទាត់​ ដល់​នូវ​ឧត្តមភាព​ក្នុង​សីល​ដ៏​ប្រសើរ​ ដល់​នូវ​ភាព​ដ៏​ស្ទាត់​ ដល់​នូវ​ឧត្តមភាព​ ក្នុង​សមាធិ​ដ៏​ប្រសើរ​ ដល់​នូវ​ភាព​ដ៏​ស្ទាត់​ ដល់​នូវ​ឧត្តមភាព​ក្នុង​បញ្ញា​ដ៏​ប្រសើរ​ ដល់​នូវ​ភាព​ដ៏​ស្ទាត់​ ដល់​នូវ​ឧត្តមភាព​ ដោយ​វិមុត្តិ​ដ៏​ប្រសើរ​ ព្រះអរហន្ត​នោះ​ ឈ្មោះថា​ ទៅកាន់​ត្រើយ​ ដល់ត្រើយ​ ទៅកាន់​ទីបំផុត​ (នៃ​សង្ខារ​) ដល់ទីបំផុត​ ទៅកាន់​ទី​ខាងចុង​ ដល់ទី​ខាងចុង​ ទៅកាន់​ទីបំផុត​ជុំវិញ​ ដល់ទីបំផុត​ជុំវិញ​ ទៅកាន់​ទី​អវសាន​ ដល់ទី​អវសាន​ ទៅកាន់​ទី​ពំនាក់​ ដល់ទី​ពំនាក់​ ទៅកាន់​ទីពឹង​ពួន​ ដល់ទី​ពឹង​ពួន​ ទៅកាន់​ទី​ជាទី​ពឹង​ ដល់ទី​ជាទី​ពឹង​ ទៅកាន់​ទី​មិន​មាន​ភ័យ​ ដល់​ទី​មិន​មាន​ភ័យ​ ទៅកាន់​ទី​មិន​ច្យុត​ ដល់ទី​មិន​ច្យុត​ ទៅកាន់​ទី​មិន​ស្លាប់​ ដល់ទី​មិន​ស្លាប់​ ទៅកាន់​និពា្វន​ ដល់​និពា្វន​ ព្រះអរហន្ត​នោះ​ មានធម៌​ជា​គ្រឿង​អប់រំ​នៅ​ស្រេចហើយ​ មាន​កិរិយា​ប្រព្រឹត្តិ​ ប្រព្រឹត្ត​ហើយ​ មានផ្លូវ​ឆ្ងាយ​ គឺ​សង្សារ​កន្លង​ហើយ​ មាន​ទិស គឺ​ព្រះ​និពា្វន​ដល់ហើយ​ មាន​ទីបំផុត​នៃ​ព្រះ​និពា្វន​ដល់ហើយ​ មាន​ព្រហ្មចរិយ​ធម៌​រក្សា​ហើយ​ ដល់ហើយ​នូវ​ការ​ឃើញ​ដ៏​ឧត្តម​ មាន​មគ្គ​ចំរើន​ហើយ​ មាន​កិលេស​លះ​បង់​ហើយ​ មាន​
ថយ | ទំព័រទី ៣៧ | បន្ទាប់
ID: 637349118307584193
ទៅកាន់ទំព័រ៖