ព្រះត្រៃបិដក ភាគ ៦៤
អរហត្តផលជាធម្មជាតមិនកម្រើក ត្រាស់ដឹងហើយ មាននិរោធ គឺព្រះនិពា្វន ធ្វើឲ្យជាក់ច្បាស់ហើយ ទុក្ខ ព្រះអរហន្តនោះ កំណត់ដឹងហើយ សមុទយៈលះបង់ហើយ មគ្គចំរើនហើយ និរោធធម៌បានធ្វើឲ្យជាក់ច្បាស់ហើយ ត្រាស់ដឹងហើយនូវហេតុដែលគួរត្រាស់ដឹង កំណត់ដឹងហើយនូវហេតុដែលគួរកំណត់ដឹង លះបង់ហើយនូវហេតុដែលគួរលះបង់ ចំរើនហើយនូវហេតុដែលគួរចំរើន ធ្វើឲ្យជាក់ច្បាស់ហើយនូវហេតុដែលគួរធ្វើឲ្យជាក់ច្បាស់។ ព្រះអរហន្តនោះ មានសសរគោល គឺអវិជ្ជាដកចេញហើយ មានស្នាមភ្លោះ គឺជាតិសង្សារលុបអស់ហើយ មានសសរខឿនគឺតណ្ហាដកចេញហើយ មិនមានគន្លឹះទ្វារ គឺឱរម្ភាគិយសំយោជន៍ ជាអរិយៈ មិនមានកិលេស មានទង់គឺមានះទំលាក់ហើយ មានគ្រឿងធ្ងន់
(១) ទំលាក់ចេញហើយ ជាអ្នកបា្រសចាកកិលេស លះបង់អង្គ ៥ គឺនីវរណៈហើយ ប្រកបព្រមដោយអង្គបាំ្រមួយ
(២) មានការរក្សាដោយធម៌តែមួយ គឺសតិ មានធម៌ជាគ្រឿងពឹងផ្អែក ៤ ប្រការ មានទិដ្ឋិសច្ចដោយឡែកលះបង់ហើយ មានការស្វែងរកទាំងពួងលះបង់ហើយដោយប្រពៃ មានសេចក្តី្តត្រិះរិះមិនមានល្អក់ មានកាយសង្ខារស្ងប់រម្ងាប់ហើយ មានចិត្តផុតស្រឡះហើយដោយប្រពៃ មានបញ្ញាផុតស្រឡះហើយដោយប្រពៃ ជាបុគ្គលបរិបូណ៌ មានព្រហ្មចរិយធម៌ប្រព្រឹត្តចប់ស្រេចហើយ ជាឧត្តមបុរស ជាបរមបុរស
(១) ខន្ធភារៈ កិលេសភារៈ អភិសង្ខារភារៈ បញ្ចកាមគុណភារៈ មានភារៈ។ (២) ភិក្ខុមានសតិសម្បជញ្ញៈ ដោយអំណាចឧបេក្ខា កំចាត់បង់នូវសេចក្តីថ្នាំងថ្នាក់ ឬសោមនស្សក្នុងអារម្មណ៍ទាំង៦ មានរូបារម្មណ៍ជាដើម។ អដ្ឋកថា។
ID: 637349130736862244
ទៅកាន់ទំព័រ៖