ព្រះត្រៃបិដក ភាគ ៦៤

ដល់​នូវ​ការ​ដល់​ដ៏​ប្រសើរ​ ព្រះអរហន្ត​នោះ​ មិន​សន្សំ​ មិន​កំចាត់​បង់​ លោក​នឹង​ធឹង​ ព្រោះ​កំចាត់​បង់​ មិន​លះបង់​ មិន​ប្រកាន់​ លោក​នឹងធឹង​ព្រោះ​លះបង់​ មិន​ចាក់ស្រេះ​ មិន​តំ​កើង​ (ដោយ​តណ្ហា​ និង​មា​នះ​) លោក​នឹងធឹង​ ព្រោះ​មិន​ចាក់ស្រេះ​ មិន​រំលត់​ មិន​បង្កាត់​ (នូវ​ភ្លើង គឺ​កិលេស​) លោក​នឹងធឹង​ ព្រោះ​រំលត់​ លោក​ខ្ជាប់ខ្ជួន​ ព្រោះ​ប្រកបដោយ​សីលក្ខន្ធ​ជា​អសេក្ខៈ​ លោក​ខ្ជាប់ខ្ជួន​ ព្រោះ​ប្រកបដោយ​សមា​ធិ​ក្ខន្ធ​ជា​អសេក្ខៈ ដោយ​បញ្ញា​ខន្ធ​ជា​អសេក្ខៈ​ ដោយ​វិ​មុ​ត្តិ​ក្ខន្ធ​ជា​អសេក្ខៈ​ ដោយ​វិមុត្តិ​ញា​ណទស្សន​ក្ខន្ធ​ជា​អសេក្ខៈ​ លោក​ខ្ជាប់ខ្ជួន​ ព្រោះ​យល់​ច្បាស់​នូវ​សច្ចធម៌​ លោក​ខ្ជាប់ខ្ជួន​ ព្រោះ​កន្លង​ផុត​យ៉ាងនេះ​ លោក​ខ្ជាប់ខ្ជួន​ ព្រោះ​រំលត់ភ្លើង​ គឺ​កិលេស​ លោក​ខ្ជាប់ខ្ជួន​ ព្រោះ​មិន​មានដំណើរ​តទៅទៀត​ លោក​ខ្ជាប់ខ្ជួន​ ព្រោះ​ចាប់បាន​នូវ​កំពូល​ (ជ័យ​ជំនះ​) លោក​ខ្ជាប់ខ្ជួន​ ព្រោះ​កិរិយា​សេព​នូវ​ធម៌​ជា​គ្រឿង​ផុត​ស្រឡះ​ លោក​ខ្ជាប់ខ្ជួន​ ព្រោះ​មេត្តា​ជា​គុណជាតិ​ដ៏​បរិសុទ្ធ​ លោក​ខ្ជាប់ខ្ជួន​ ព្រោះ​ករុណា​ មុទិតា​ ឧបេក្ខា ជា​គុណជាតិ​ដ៏​បរិសុទ្ធ​ លោក​ខ្ជាប់ខ្ជួន​ ព្រោះ​ដល់ទីបំផុត​នៃ​សេច​ក្តី​បរិ​សុ​ទ្ធិ​ លោក​ខ្ជាប់ខ្ជួន​ ព្រោះ​សេច​ក្តី​បរិ​សុ​ទ្ធិ​ មិន​គួរ​ដល់​ការងារ​ (នៃ​តណ្ហា​ ទិដ្ឋិ មា​នះ​) លោក​ខ្ជាប់ខ្ជួន​ ព្រោះ​ផុត​ស្រឡះ​ លោក​ខ្ជាប់ខ្ជួន​ ព្រោះ​ជា​បុគ្គល​សន្តោស​ លោក​ខ្ជាប់ខ្ជួន​ក្នុង​ទីបំផុត​នៃ​ខន្ធ​ លោក​ខ្ជាប់ខ្ជួន​ក្នុង​ទីបំផុត​នៃ​ធាតុ​ លោក​ខ្ជាប់ខ្ជួន​ក្នុង
ថយ | ទំព័រទី ៣៩ | បន្ទាប់
ID: 637349131120037149
ទៅកាន់ទំព័រ៖