ព្រះត្រៃបិដក ភាគ ៦៤

ទីបំផុត​នៃ​អាយតនៈ​ លោក​ខ្ជាប់ខ្ជួន​ក្នុង​ទីបំផុត​នៃ​គតិ​ លោក​ខ្ជាប់ខ្ជួន​ក្នុង​ទីបំផុត​នៃ​ឧប​បត្តិ​ភព​ លោក​ខ្ជាប់ខ្ជួន​ក្នុង​ទីបំផុត​នៃ​បដិសន្ធិ​ លោក​ខ្ជាប់ខ្ជួន​ក្នុង​ទីបំផុត​នៃ​ភព​ លោក​ខ្ជាប់ខ្ជួន​ ក្នុង​ទីបំផុត​នៃ​សង្សារ​ លោក​ខ្ជាប់ខ្ជួន​ក្នុង​ទីបំផុត​នៃ​វដ្តៈ​ លោក​ខ្ជាប់ខ្ជួន​ ក្នុង​ភព​ជាទីបំផុត​ លោក​ខ្ជាប់ខ្ជួន​ក្នុង​សរីរៈ​ ជាទី​ប្រជុំ​ក្នុង​ទីបំផុត​ ទ្រទ្រង់​រាងកាយ​ជាទីបំផុត​ ជា​ព្រះអរហន្ត។
ភព​នេះ​ ជាទីបំផុត​របស់​ព្រះអរហន្ត​នោះ​ អត្តភាព​នេះ​ ជា​ខាងក្រោយ​បង្អស់​ ការ​អន្ទោល​ទៅ​ដោយ​ជាតិ​ និង​មរណៈ​ ភព​ថ្មី​របស់​ព្រះអរហន្ត​នោះ​ មិន​មាន​ទេ។

 ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ដូចជា​បុគ្គល​អ្នក​ដល់ត្រើយ​ ព្រោះ​ស្តារ​នាវា។ ហេតុ​នោះ​ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា​
ព្រោះហេតុនោះ​ ជន​អ្នក​មាន​ស្មារតី​គ្រប់​កាល​ គប្បី​វៀរ​ស្រឡះ​នូវ​កាម​ទាំងឡាយ​ ជន​លុះ​លះបង់​នូវ​កាម​ទាំងនោះ​ ទើប​ឆ្លង​ឱឃៈ​បាន​ ដូច​បុគ្គល​អ្នក​ដល់​នូវ​ត្រើយ ព្រោះ​ស្តារ​នាវា។

ចប់​ កាម​សុ​ត្ត​និទ្ទេស​ ទី១​។

ថយ | ទំព័រទី ៤០ | បន្ទាប់
ID: 637349131817472388
ទៅកាន់ទំព័រ៖