ព្រះត្រៃបិដក ភាគ ៦៤

 [៣២​] អធិប្បាយ​ពាក្យ​ថា​ នរជន​កាល​ឋិតនៅ​… លិច​ចុះ​ក្នុង​មោហៈ ត្រង់​ពាក្យ​ថា នរជន​កាល​ឋិតនៅ បាន​ដល់​នរជន​កា​លតំ​អក់​ គឺ​ត្រេកត្រអាល​ដោយអំណាច​រាគៈ ហើ​យតំ​អក់ ប្រទូស្ត​ដោយអំណាច​ទោសៈ ហើ​យតំ​អក់ វង្វេង​ដោយអំណាច​មោហៈ​ ហើ​យតំ​អក់ ជាប់​ក្នុង​អា​រម្ម​ណ៍​ផ្សេង​ៗ ដោយអំណាច​មានះ ហើ​យតំ​អក់ ស្ទាប​អងែ្អល​ដោយអំណាច​ទិដ្ឋិ​ ហើ​យតំ​អក់ រាយមាយ​ដោយអំណាច​ឧទ្ធច្ចៈ ហើ​យតំ​អក់ មិនដល់​នូវ​សេចក្តី​ចូលចិត្ត ដោយអំណាច​វិចិកិច្ឆា​ ហើ​យតំ​អក់ មានក​ម្លាំង​ដោយអំណាច​អនុស័យ ហើ​យតំ​អក់​ នរជន​កាល​ឋិតនៅ យ៉ាងនេះ​ខ្លះ។
 សម​ដូច​ព្រះពុទ្ធដីកា​នេះ​ ដែល​ព្រះមានបុណ្យ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ រូប​ទាំងឡាយ​គប្បី​ដឹង​ច្បាស់​ដោយ​ចក្ខុ ជា​ទី​បា្រ​ថ្នា ជាទី​ត្រេកអរ​ ជាទី​ពេញចិត្ត មាន​សភាព​គួរ​ស្រឡាញ់ ប្រកបដោយ​កាម​ គួរ​រីករាយ បើ​ភិក្ខុ​ត្រេកអរ រីករាយ​នឹង​រូប​នោះ​ហើយ រមែង​តំ​អក់​ក្នុង​សេច​ក្តី​បា្រ​ថ្នា​មិនខាន​ ម្នាល​ភិក្ខុ​ទាំងឡាយ សំឡេង​ទាំងឡាយ​ដែល​គប្បី​ដឹង​ច្បាស់​ដោយ​ត្រចៀក​ ក្លិន​ទាំងឡាយ​ដែល​គប្បី​ដឹង​ច្បាស់​ដោយ​ច្រមុះ រស​ទាំងឡាយ​ដែល​គប្បី​ដឹង​ច្បាស់​ដោយ​អណ្តាត​ ផ្សព្វ​ទាំងឡាយ​ដែល​គប្បី​ដឹង​ច្បាស់​ដោយ​កាយ​ធម្មារម្មណ៍​ទាំងឡាយ​ដែល​គប្បី​ដឹង​ច្បាស់​ដោយចិត្ត​ ជា​ទី​បា្រ​ថ្នា ជាទី​ត្រេកអរ ជាទី​ពេញចិត្ត មាន​សភាព​គួរ​ស្រឡាញ់
ថយ | ទំព័រទី ៤៣ | បន្ទាប់
ID: 637349133196558124
ទៅកាន់ទំព័រ៖