ព្រះត្រៃបិដក ភាគ ៦៤
ប្រកបដោយកាម គួររីករាយ បើភិក្ខុត្រេកអរ រីករាយនឹងអារម្មណ៍នោះហើយ រមែងតំអក់ក្នុងសេចក្តីបា្រថ្នាមិនខាន។ នរជនកាលឋិតនៅ យ៉ាងនេះខ្លះ។
មួយទៀត ព្រះពុទ្ធដីកានេះ ដែលព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទំាងឡាយ វិញ្ញាណ មានរូបជាឧបាយក្តី មានរូបជាអារម្មណ៍ តាំងនៅក្នុងរូប សេពនូវសេចក្តីត្រេកអរ កាលសម្ងំ រមែងសម្ងំ (ក្នុងអារម្មណ៍នោះ) ក៏ដល់នូវសេចក្តីចំរើន លូតលាស់ ធំទូលាយ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណមានវេទនាជាឧបាយក្តី ម្នាលភិក្ខុទាំងឡាយ វិញ្ញាណមានសញ្ញាជាឧបាយក្តី ម្នាលភិក្ខុទាំងឡាយ វិញ្ញាណមានសង្ខារជាឧបាយក្តី មានសង្ខារជាអារម្មណ៍ តាំងនៅក្នុងសង្ខារ សេពសេចក្តីត្រេកអរ កាលសម្ងំ រមែងសម្ងំ (ក្នុងអារម្មណ៍នោះ) ដល់នូវសេចក្តីចំរើន លូតលាស់ធំទូលាយ។ នរជន កាលឋិតនៅ យ៉ាងនេះខ្លះ។
ន័យមួយទៀត ព្រះពុទ្ធដីកានេះ ដែលព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើមានរាគៈ មានសេចក្តីត្រេកអរ មានតណ្ហា ក្នុងកវឡិង្ការាហារ វិញ្ញាណតាំងនៅ លូតលាស់ក្នុងទីណា វិញ្ញាណតាំងនៅលូតលាស់ក្នុងទីនោះ ការចុះកាន់នៃនាមរូប មានក្នុងទីណា ការចុះកាន់នៃនាមរូប ក៏មានក្នុងទីនោះ សេចក្តីចំរើនឡើងនៃសង្ខារទាំងឡាយ មានក្នុងទីណា សេចក្តីចំរើនឡើងនៃសង្ខារទាំងឡាយ ក៏មានក្នុងទីនោះ
ID: 637349133598173038
ទៅកាន់ទំព័រ៖