ព្រះត្រៃបិដក ភាគ ៦៤
ដេកម្នាក់ឯង ចូលទៅកាន់ស្រុកដើម្បីបិណ្ឌបាតម្នាក់ឯង ត្រឡប់មកវិញម្នាក់ឯង អង្គុយនៅក្នុងទីស្ងាត់ម្នាក់ឯង អធិដ្ឋានទីចង្រ្កមម្នាក់ឯង ត្រាច់ទៅ នៅ (ញុំាងឥរិយាបថ) ឲ្យប្រព្រឹត្តទៅ ប្រព្រឹត្ត រក្សា (ឥរិយាបថ) ប្រព្រឹត្តទៅ ដើរទៅម្នាក់ឯង នេះឈ្មោះថា កាយវិវេក។
ចិត្តវិវេក តើដូចម្តេច។ ភិក្ខុចូលបឋមជ្ឈាន ចិត្តស្ងាត់ចាកនីវរណៈទាំងឡាយ ភិក្ខុចូលទុតិយជ្ឈាន ចិត្តស្ងាត់ចាកវិតក្កៈ និងវិចារៈ ចូលតតិយជ្ឈាន ចិត្តស្ងាត់ចាកបីតិ ភិក្ខុចូលចតុត្ថជ្ឈាន ចិត្តស្ងាត់ចាកសុខ និងទុក្ខ ភិក្ខុចូលអាកាសានញ្ចាយតនជ្ឈាន ចិត្តស្ងាត់ចាករូបសញ្ញា បដិឃសញ្ញា នានត្តសញ្ញា ភិក្ខុចូលវិញ្ញាណញ្ចាយតនជ្ឈាន ចិត្តស្ងាត់ចាកអាកាសានញ្ចាយតនសញ្ញា ភិក្ខុចូលអាកិញ្ចញ្ញាយតនជ្ឈាន ចិត្តស្ងាត់ចាកវិញ្ញាណញ្ចាយតនសញ្ញា ភិក្ខុចូលនេវសញ្ញានាសញ្ញាយតនជ្ឈាន ចិត្តស្ងាត់ចាកអាកិញ្ចញ្ញាយតនសញ្ញា ភិក្ខុដល់សោតៈ ចិត្តស្ងាត់ចាកសក្កាយទិដ្ឋិ ចាកវិចិកិច្ឆា ចាកសីលព្វតបរាមាសៈ
ID: 637349134786140533
ទៅកាន់ទំព័រ៖