ព្រះត្រៃបិដក ភាគ ៦៤

ចាក​ទិ​ដ្ឋានុ​ស័យ​ ចាក​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ និ​ងកិលេស​ដែល​ឋិតនៅ​ជាមួយនឹង​កិលេស​ទាំងនោះ​ ភិក្ខុ​ដល់​សកទាគាមិ​ ចិត្តស្ងាត់ចាកកាម​រាគ​សញ្ញោជនៈ​ ចាក​បដិឃ​សញ្ញោជនៈ​ ដ៏​គ្រោតគ្រាត​ផង​ ចាក​កាមរាគានុស័យ​ ចាក​បដិ​ឃានុ​ស័យ​ យ៉ាង​គ្រោតគ្រាត​ ចាក​កិលេស​ទាំងឡាយ​ដែល​ឋិតនៅ​ជាមួយនឹង​កិលេស​ទាំងនោះ​ផង​ ភិក្ខុ​ដល់​អនាគាមិ​ ចិត្ត​ស្ងាត់​ចាក​កាមរាគ​សញ្ញោជនៈ​ ចាក​បដិឃ​សញ្ញោជនៈ​យ៉ាង​ល្អិត​ផង​ ចាក​កាមរាគានុស័យ​ ចាក​បដិ​ឃានុ​ស័យ​យ៉ាង​ល្អិត​ផង​ ចាក​កិលេស​ទាំងឡាយ​ ដែល​ឋិតនៅ​ជាមួយគ្នា​នឹង​កិលេស​ទាំងនោះ​ផង​ ភិក្ខុ​ដល់​ព្រះ​អរហត្ត ចិ​ត្ត​ស្ងាត់​ចាក​រូប​រា​គៈ​ អរូប​រាគៈ មា​នះ​ ឧទ្ធច្ចៈ​ អវិជ្ជា មា​នា​នុ​ស័យ ភវ​រាគានុស័យ អវិ​ជ្ជានុ​ស័យ​ផង ចាក​កិលេស​ទាំងឡាយ ដែល​ឋិត​នៅជា​មួយ​នឹង​កិលេស​ទាំងនោះ​ផង​ ចាក​និមិត្ត​គ្រប់យ៉ាង​ខាងក្រៅ​ផង នេះ​ឈ្មោះថា​ ចិត្តវិវេក។
 ឧបធិវិវេក តើ​ដូចម្តេច។ កិលេស​ទាំងឡាយ​ ខន្ធ​ទាំងឡាយ និ​ងអភិសង្ខារ​ទាំងឡាយ លោក​ហៅថា ឧបធិ។ អមត​និពា្វន លោក​ហៅថា ឧបធិវិវេក បាន​ដល់​ការ​រម្ងាប់​សង្ខារ​ទាំងពួង ការ​លះបង់​ឧបធិ​ទាំងពួង​ ការ​អស់​តណ្ហា កា​របា្រស​ចាក​រាគៈ ការ​រលត់​ (កង​ទុក្ខ​) ការ​ចេញ​ចាក​តណ្ហា នេះ​ឈ្មោះថា ឧបធិវិវេក។
ថយ | ទំព័រទី ៤៨ | បន្ទាប់
ID: 637349135139311616
ទៅកាន់ទំព័រ៖