ព្រះត្រៃបិដក ភាគ ៦៤

 [៥] អធិប្បាយ​ពាក្យ​ថា​ សត្វ​ប្រាថ្នា​នូវ​វត្ថុ​ណា​ បាន​ (នូវ​វត្ថុ​នោះ​) ត្រង់​ពាក្យ​ថា​ បាន​ គឺ​បាន​ហើយ​ បាន​រួចហើយ​ បាន​ស៊ប់​ហើយ​ បានសម្រេច​ហើយ​ បាន​ប្រាកដហើយ​។ ពាក្យ​ថា​ សត្វ​ គឺ​សត្វ​ ជន​ មាណព​ បុរស​ បុគ្គល​ សត្វ​មានជីវិត​ សត្វ​មាន​ជាតិ​ សត្វ​មាន​ជរា​ សត្វ​ទៅ​ដោយ​ឥន្រ្ទិយ​ សត្វ​កើតអំពី​មនុស្ស​។ ពាក្យ​ថា​ សត្វ​ប្រាថ្នា​នូវ​វត្ថុ​ណា​ គឺ​សត្វ​ប្រាថ្នា​វត្ថុ​ណា​ ត្រេកអរ​វត្ថុ​ណា​ កួច​កាន់​វត្ថុ​ណា​ ស្រឡាញ់​វត្ថុ​ណា​ ជាប់​ចំពាក់​ចំពោះ​វត្ថុ​ណា​ ទោះជា​រូប​ក្តី​ សំឡេង​ក្តី​ ក្លិន​ក្តី​ រស​ក្តី​ ផ្សព្វ​ក្តី​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) សត្វ​ប្រាថ្នា​នូវ​វត្ថុ​ណា បាន​ (នូវ​វត្ថុ​នោះ​)។ ព្រោះហេតុនោះ ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា​
កាល​សត្វ​ប្រាថ្នា​កាម​ បើ​វត្ថុ​នោះ​សម្រេច​ដល់​សត្វ​នោះ សត្វ​រមែង​មានចិត្ត​ប្រកបដោយ​បីតិ​ពិត​ (ព្រោះ​) សត្វ​ប្រាថ្នា​នូវ​វត្ថុ​ណា​ បាន​ (នូវ​វត្ថុ​នោះ​)។
[៦] បើ​កាល​សត្វ​នោះ​ មាន​ឆន្ទៈ​កើត​ហើយ​ កំពុង​ប្រាថ្នា​កាម​ទាំងឡាយ​នោះ​ សាបសូន្យ​ទៅវិញ​ សត្វ​រមែង​ក្តៅក្រហាយ​ ដូច​ត្រូវ​ព្រួញ​មុត​។

 [៧] អធិប្បាយ​ពាក្យ​ថា​ បើ​កាល​សត្វ​នោះ​កំពុង​ប្រាថ្នា​ ត្រង់​ពាក្យ​ថា​ បើ​កាល​សត្វ​នោះ គឺ​កាល​សត្វ​នោះ​ទោះជា​ក្សត្រិយ៍​ក្តី​ ព្រាហ្មណ៍​ក្តី​ វេស្យៈ​ក្តី​
ថយ | ទំព័រទី ៥ | បន្ទាប់
ID: 637349101433663663
ទៅកាន់ទំព័រ៖