ព្រះត្រៃបិដក ភាគ ៦៤

បោះបង់​បាន​ដោយ​ក្រ លះលែង​បាន​ដោយ​ក្រ ញាំ​ញី​បាន​ដោយ​ក្រ ដោះស្រាយ​បាន​ដោយ​ក្រ ឆ្លង​បាន​ដោយ​ក្រ​ ឆ្លងកាត់​បាន​ដោយ​ក្រ កន្លង​បាន​ដោយ​ក្រ រំលង​បាន​ដោយ​ក្រ​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) កាម​ទាំងឡាយ​ក្នុង​លោក​ បុគ្គល​មិនមែន​លះបង់​បាន​ដោយ​ងាយ​ទេ។ ហេតុ​នោះ ព្រះមានព្រះភាគ​ត្រាស់​ថា
នរជន កាល​ឋិតនៅ ជាប់​នៅក្នុង​គុហា​ ត្រូវ​កិលេស​ដ៏​ច្រើន​បិទបាំង លិច​ចុះ​ក្នុង​មោហៈ នរជន​មាន​សភាព​ដូច្នោះ​នោះ (ឋិតនៅ​) ក្នុង​ទី​ឆ្ងាយ​អំពី​វិវេក ដ្បិ​តកាម​ទាំងឡាយ​ក្នុង​លោក បុគ្គល​មិនមែន​លះបង់​បាន​ដោយ​ងាយ​ទេ។
[៣៥​] ​ពួក​សត្វ​ទាំងនោះ​ មាន​សេច​ក្តី​បា្រ​ថ្នា​ជាហេតុ​ ជាប់​ចំពាក់​ដោយ​សេចក្តី​ត្រេក​អរ​ក្នុង​ការ​ចំរើន​ អាឡោះអាល័យ​ក្នុង​កាល​ជា​ខាងក្រោយ​ ឬក្នុង​កាលមុន​ បា្រ​ថ្នា​នូវ​កាម​ទាំងនេះ​ ឬនូវ​កាម​ក្នុង​កាលមុន​ រមែង​រួច​បាន​ដោយ​ក្រ​ ទាំង​ញុំាង​បុគ្គល​ដទៃ​ឲ្យ​រួច​មិនបាន។

 [៣៦​] ពាក្យ​ថា​ មាន​សេច​ក្តី​បា្រ​ថ្នា​ជាហេតុ​ ជាប់​ចំពាក់​ដោយ​
ថយ | ទំព័រទី ៥២ | បន្ទាប់
ID: 637349137015962774
ទៅកាន់ទំព័រ៖