ព្រះត្រៃបិដក ភាគ ៦៤

 [៣៧​] ពាក្យ​ថា​ ​ពួក​សត្វ​ទាំងនោះ​ រមែង​រួច​បាន​ដោយ​ក្រ​ ទាំង​ញុំា​បុគ្គល​ដទៃ​ឲ្យ​រួច​មិនបាន​ អធិប្បាយ​ថា​ អារម្មណ៍​ជា​វត្ថុ​នៃ​សេចក្តី​ត្រេកអរ​ ក្នុង​ការ​ចំរើន​ទាំងនោះ​ ​ពួក​សត្វ​ដោះ​បាន​ដោយ​ក្រ​ ឬ​ពួក​សត្វ​រួច​បាន​ដោយ​ក្រ​ ចាក​អារម្មណ៍​នុ៎ះ។
 អារម្មណ៍​ជា​វត្ថុ​នៃ​សេចក្តី​ត្រេកអរ​ក្នុង​ការ​ចំរើន​ទាំងនោះ​ ​ពួក​សត្វ​ដោះ​បាន​ដោយ​ក្រ​ តើ​ដូចម្តេច។ សុខវេទនា​ សត្វ​ដោះ​បាន​ដោយ​កម្រ​ វត្ថុជា​ទី​បា្រ​ថ្នា​ សត្វ​ដោះ​បាន​ដោយ​កម្រ​ ភាព​នៅក្មេង​ សត្វ​ដោះ​បាន​ដោយ​កម្រ​ ការ​មិន​មាន​រោគ​ សត្វ​ដោះ​បាន​ដោយ​កម្រ​ ជីវិត​ សត្វ​ដោះ​បាន​ដោយ​កម្រ​ លាភ​ សត្វ​ដោះ​បាន​ដោយ​កម្រ​ យស​ សត្វ​ដោះ​បាន​ដោយ​កម្រ​ សេចក្តី​សរសើរ​ សត្វ​ដោះ​បាន​ដោយ​កម្រ​ សុខ​ សត្វ​ដោះ​បាន​ដោយ​កម្រ​ រូប​ទាំងឡាយ​ជាទី​គាប់ចិត្ត​ សត្វ​ដោះ​បាន​ដោយ​កម្រ​ សំឡេង​ ក្លិន​ រស​ ផ្សព្វ​ ជាទី​គាប់ចិត្ត​ សត្វ​ដោះ​បាន​ដោយ​កម្រ​ ចក្ខុ​សម្បទា​ សត្វ​ដោះ​បាន​ដោយ​កម្រ​ សោត​សម្បទា​ ឃាន​សម្បទា​ ជិវ្ហា​សម្បទា​ កាយសម្បទា​ មនោ​សម្បទា​ សត្វ​ដោះ​បាន​ដោយ​កម្រ​ ដោះ​ស្រឡះ​បាន​ដោយ​កម្រ​ ដោះចេញ​បាន​ដោយ​កម្រ​ ដោះចេញ​ស្រឡះ​បាន​ដោយ​កម្រ​ ញាំ​ញី​បាន​ដោយ​កម្រ​ ដោះចេញ​បាន​ដោយ​កម្រ​
ថយ | ទំព័រទី ៥៦ | បន្ទាប់
ID: 637349138533504550
ទៅកាន់ទំព័រ៖